Cct850x100 1

ពលរដ្ឋមាន«បណ្ណសមធម៏»នឹងទទួលបានប្រាប់ឧបត្ថម្ភពីរដ្ឋ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ឧសភានេះ បានណែនាំដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវចុះត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីយោបាយ ស្តីពីការតាមដាន គាំទ្រ និងជម្រុញសកម្មភាពកំណត់អត្តសញ្ញាណកម្មក្រសួងគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនដំណឹង រដ្ឋាភិបាលភិបាលកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំវិធានការមួយចំនួន ដើម្បីផ្តល់កិច្ចអន្តរជាគមន៍ជាបន្ទាន់ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។

វិធានការនេះ រដ្ឋាភិបាលបានសម្រេចជាគោលការណ៍ឧបត្តម្ភជាទឹកប្រាក់ជូនដល់គ្រួសារក្រីក្រដែលមានបណ្ណសមធម៏រួចហើយ និង​ គ្រួសារក្រីក្រីខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និង គ្រួសារខ្លះដែលទើបទទួលរងផលប៉ះពាល់ខ្លាំងដោយ​សារ​កូវីដ១៩។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល គោលនយោបាយនេះ គឺសំដៅជួយសម្រាលភាពលំបាករបស់ពលរដ្ឋក្រីក្រ និង ពលរដ្ឋដែលងាយរងគ្រោះដោយការរីករាលដាលជំងឺកូវីដ១៩៕


ពាក្យទាក់ទង: កូរ៉ូណា​ ក្រីក្រ
Khcct banner

អត្ថបទទាក់ទង