Cct850x100 1

វេជ្ជសាស្ត្រយោធាចិនមួយក្រុមទៀតនឹងមកកម្ពុជាដើម្បីប្រឆាំងកូវីដ១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រុមវេជ្ជសាស្រ្តយោធាចិនមួយក្រុមទៀតនឹងមកដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ នៅកម្ពុជា។ នេះបើតាមប្រសាសន៍ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្ងៃ២២ ឧសភា ឆ្នាំ២០២០។

ថ្លែងក្នុងពិធីបំពាក់មេដាយ និងថ្លែងអំណរគុណដល់ក្រុមវេជ្ជសាស្ត្រយោធាចិនដែលបានបញ្ចប់បេសកកម្មចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា នៅថ្ងៃទី២ មិថុនា ឆ្នាំ២០២០ខាងមុខនេះ ក្រុមវេជ្ជសាស្ត្រយោធាចិនមួយក្រុមទៀត នឹងត្រូវបញ្ជូនមកកម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ សម្តេច ទៀ បាញ់ បានសម្ដែងទឹកចិត្តត្រេកអរជាខ្លាំង ហើយក៏សូមអរគុណយ៉ាងខ្លាំងដល់ក្រុមវេជ្ជសាស្ត្រយោធាចិនដែលបានជួយចែករំលែកបទពិសោធន៍ជូនដល់ភាគីកម្ពុជា ទាន់ពេលវេលា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងក្នុងការគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រវាងប្រទេសទាំងពីរ គឺជាសកម្មភាពជាប្រវត្ថិសាស្ត្រមួយ ស្របពេលមានការរាតត្បាតជំងឺកូវីដ១៩ ហើយមិត្តចិនបានបញ្ជូនក្រុមជំនាញវេជ្ជសាស្ត្រ មានទាំងស៊ីវិលនិងយោធាមកជួយកម្ពុជា ព្រមទាំងការធ្វើលំហាត់នាគមាស ឆ្នាំ២០២០រួមគ្នា រវាងប្រទេសទាំងពីរ ដោយពុំមានបញ្ហាឆ្លងជំងឺដល់កងទ័ព ជាដើម៕


ពាក្យទាក់ទង: កម្ពុជា_ចិន
Khcct banner

អត្ថបទទាក់ទង