Yearendyearend1140x150

កូរ៉េខាងជើងបើកសាលតាំងពិព័រណ៍ថ្មីដើម្បីប្រារព្ធខួប១០ឆ្នាំនៃការដឹកនាំលោកគីម ចុងអ៊ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ព្រឹត្តិការណ៍ដើម្បីប្រារព្ធខួបលើកទី 10 នៃការឡើងកាន់អំណាចរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ធ្វើឡើងនៅទីក្រុងព្យុងយ៉ាងនៅថ្ងៃទី 10 ខែមេសាឆ្នាំ 2022 

ក្រុងព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានបើកសាលតាំងពិពណ៌ថ្មីមួយនៅសារមន្ទីរដ៏ធំមួយក្នុងទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបលើកទី ១០ នៃការឡើងកាន់អំណាចរបស់មេដឹកនាំលោក គីម ជុងអ៊ុន ចំពេលមានការខិតខំប្រឹងប្រែងដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំរបស់គាត់។

នៅឯសារមន្ទីបដិវត្តន៍កូរ៉េ កូរ៉េខាងជើង បានបង្ហាញរូបថត និងវីដេអូនៃ "សមិទ្ធិផលនៃភាពជាអ្នកដឹកនាំអមតៈ" របស់លោកគីម ចាប់តាំងពីការសន្យារបស់គាត់ក្នុងការកសាងរដ្ឋអាវុធនុយក្លេអ៊ែរប្រកបដោយការទទួលខុសត្រូវនៅឯសមាជនៃគណបក្សពលករដែលកំពុងកាន់អំណាចកាលពីខែឧសភា ឆ្នាំ ២០១៦។ ក្នុងអំឡុងពេលសមាជ លោក Kim បាននិយាយថា កូរ៉េខាងជើងនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ លុះត្រាតែអធិបតេយ្យភាពរបស់ខ្លួនស្ថិតនៅក្រោមការគំរាមកំហែង។

សារមន្ទីរក៏បានដាក់តាំងបង្ហាញផងដែរនូវសំបុត្រដែលលោក Kim បានសរសេរកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ដើម្បីប្រកាសថាប្រទេសនេះបានបញ្ចប់ការអភិវឌ្ឍន៍នៃ "កម្លាំងនុយក្លេអ៊ែររបស់រដ្ឋ" បន្ទាប់ពីបានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង