Yearendyearend1140x150

ភាគីចិនបន្តផ្តល់ជំនួយក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសនៅក្នុងប្រទេសកម្ពុជា

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖​ នាថ្ងៃទី១៩ ខែឧសភា សហព័ន្ធប្រជាជនចិនក្រៅប្រទេស(សភាពាណិជ្ជកម្មចិនក្រៅប្រទេស) នៃទីក្រុងថៃចូវ ខេត្តជាំងស៊ូ ប្រទេសចិន បានផ្តល់ម៉ាស់ការពារសម្រាប់ប្រើមួយលើកចំនួន១០០០០ម៉ាស់ និង៦០០០ម៉ាស់ ជូនដល់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាប្រចាំខេត្តសៀមរាប និងមន្ទីរពេទ្យអន្តរជាតិអង្គរ។

នាថ្ងៃខែដដែល សភាពាណិជ្ជកម្មខេត្តជឹជាំងប្រទេសចិនប្រចាំប្រទេសកម្ពុជា បានប្រគល់ម៉ាស់សម្រាប់ប្រើមួយលើកចំនួន១០០០០ម៉ាស់ ទឹកលាងដៃចំនួន៣០០០ដប អាកុលវេជ្ជសាស្រ្តជាង៥០០០ដប និងសម្ភារៈទប់ស្កាត់ផ្សេងទៀតដែលបានប្រមូលនិងផ្តល់ដោយសភាពណិជ្ជកម្ម និងទីក្រុងលីស៊ួយ ខេត្តជឹជាំង ប្រទេសចិន ជូនចំពោះក្រសួងទេសចរណ៍កម្ពុជា។

នាថ្ងៃខែដដែល សភាពាណិជ្ជកម្មខេត្តហ្វូជានប្រទេសចិនប្រចាំប្រទេសកម្ពុជា បានផ្តល់ម៉ាស់ការពារសម្រាប់ប្រើមួយលើកចំនួន៧កេះ និងថ្នាំLIANHUA QINGWEN JIAONANGចំនួន១កេះ ជូនដល់សាលារៀនប៊ិនសៀងនៃសមាគមនិកាយចិនហុកគៀនកម្ពុជា និងព្រមទាំងបានផ្តល់ម៉ាស់សម្រាប់កុមារចំនួន៤០០០ម៉ាស់ ម៉ាស់ការពារសម្រាប់ប្រើមួយលើកចំនួន៤០០០ម៉ាស់ និងថ្នាំLIANHUA QINGWEN JIAONANGចំនួន៤០០ប្រអប់ ជូនដល់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង