អាជ្ញាធរ៖ករណីស្រ្តីធ្លាក់ពីលើសណ្ឋាគារនៅសង្កាត់ផ្សារថ្មីទី៣អាចជាករណីជំរិតទារប្រាក់
ភ្នំពេញ៖ តាមការស៊ើបអង្កេតបឋមរបស់មន្រ្តីជំនាញបានឱ្យដឹងថា ករណីមនុស្សស្រីជាជនជាតិវៀតណាមម្នាក់ ធ្លាក់ពីលើអគារជាន់ទី៦ ស្ថិតនៅសណ្ឋាគាររំដួល ដែលមានមានទីតាំងស្ថិតនៅចំណុចអគារលេខ៦៥ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ អាចជាករណីជំរិតទារប្រាក់។