Cc time
Cct850x100 1
Itt 0  web banner

តុលាការឃុំខ្លួនបុគ្គលម្នាក់ដែលបន្លំជាមន្ត្រី ដើម្បីឆបោក

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/


ភ្នំពេញ៖ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមីនា បានចេញដីកាបង្កាប់ឱ្យឃុំខ្លួនបុគ្គលឈ្មោះ ទ្រី សារិទ្ធី ហៅ ឈុន ហុងលី ភេទប្រុស មានអាយុ៣៧ឆ្នាំ ពីបទក្លែងបន្លំឯកសារសាធារណៈ។

ការចេញដីកាបង្កាប់ឱ្យឃុំខ្លួននោះ បានធ្វើឡើងក្រោយពីរកឃើញថាបុគ្គលឈ្មោះ ទ្រី សារិទ្ធី បានក្លែងបន្លំឯកសារសាធារណៈ ដើម្បីឆបោក និងប្រើប្រាស់នៅឯកសណ្ឋានដែលប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា នៅក្នុងក្រុងភ្នំពេញ កាលពីអំឡុងថ្ងៃទី០៥ ខែកុម្ភៈ កន្លងទៅនេះ។

គួរបញ្ជាក់ថា បុគ្គលឈ្មោះ ទ្រី សារិទ្ធី មានគ្រួសារ និងកូន០៣នាក់ ជាអនីតិជន មានទីកន្លែងកំណើតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងទីលំនៅមុនពេលឃាត់ខ្លួននៅស្រុកបវេល ខេត្តបាត់ដំបង៕

Khcct banner

អត្ថបទទាក់ទង