Yearendyearend1140x150

អារ៉ាប៊ីសាអូឌីត៖កិច្ចសហប្រតិបត្តិការ "OPEC+" មិនគួរត្រូវបានធ្វើនយោបាយទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នេះ​ជា​តម្លៃ​សាំង​ដែល​ដាក់​តាំង​នៅ​ស្ថានីយ​ប្រេង​មួយ​ក្នុង​សង្កាត់ Los Angeles រដ្ឋ California កាល​ពី​ថ្ងៃ​ទី ២០ ខែ​មីនា ប្រភពរូប៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ

អារ៉ាប៊ីសាអូឌីត៖ ប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដែលជាសមាជិកសំខាន់នៃអង្គការប្រទេសនាំចេញប្រេង (OPEC) បានរងសម្ពាធនាពេលថ្មីៗនេះ ដោយសារជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងទណ្ឌកម្មដែលដាក់ដោយលោកខាងលិចមកលើរុស្ស៊ី។ ប្រទេសទាំងពីរបានរំលឹកឡើងវិញថា កិច្ចសហប្រតិបត្តិការរវាង OPEC និងប្រទេសមិនមែន OPEC ដែលជាយន្តការសហប្រតិបត្តិការ "OPEC+" មិនគួរត្រូវបានធ្វើនយោបាយទេ។

ការថ្លែងរបស់ប្រទេសទាំងពីបែបនេះ នៅពេលចូលរួមកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ២៩។ នៅពេលអ្នកសារព័ត៌មានបានសួរថាតើ OPEC មានទំនួលខុសត្រូវក្នុងការ "បណ្តេញ" រុស្ស៊ីដែរឬទេ។

រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត លោក Abdul Aziz បាននិយាយថា អង្គការ OPEC+ និងសមាជិករបស់ខ្លួននៅតែរក្សា "នយោបាយនៅក្រៅទ្វារ" ព្រោះបើមិនធ្វើបែបនោះទេ យើងនឹងបន្តប្រឈមមុខនឹងបញ្ហា។

លោក Abdul Aziz បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏សំខាន់នៅក្នុងពិភពលោក ជាមួយនឹងទិន្នផលប្រចាំថ្ងៃជាមធ្យមប្រហែល ១០% នៃតម្រូវការពិភពលោក។

លោក Mazroui រដ្ឋមន្ត្រីក្រសួងថាមពលប្រទេសអារ៉ាប់រួម (UAE) បានបង្ហាញជំហរដូចគ្នា ដោយលោកបាននិយាយថា »គោលបំណងនៃ "OPEC+" គឺដើម្បីរក្សាស្ថិរភាពទីផ្សារ ដោយវាមិនមែនជារឿងនយោបាយទេ ប្រសិនបើយើងស្នើសុំឱ្យប្រទេសមួយចំនួនចាកចេញ វានឹងមានការឡើងថ្លៃ ដែលផ្ទុយទៅនឹងក្តីសង្ឃឹមរបស់អ្នកប្រើប្រាស់»។ លោកបន្តថា សមត្ថភាពផលិតប្រេងឆៅរបស់រុស្ស៊ីនាពេលបច្ចុប្បន្ន គឺមិនអាចជំនួសបានទេ ហើយរុស្ស៊ីនឹងតែងតែជាសមាជិកនៃ "OPEC+"។

ជាការឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងអ្នកផ្សេងទៀត ដើម្បីបញ្ចុះបញ្ចូលអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ឱ្យបង្កើនផលិតកម្ម លោក Mazroui បានឆ្លើយតបថា «អ្វីដែលយើងកំពុងស្នើសុំ គឺកុំមកប្រាប់យើងថាធ្វើបែបនេះ ធ្វើបែបនោះ យើងជាអ្នកជំនាញខាងផ្នែកនេះ ហើយយើងធ្វើវាបានយូរមកហើយ»។

រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត លោក Abdulaziz បាននិយាយថា ទីតាំងប្រេងរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានវាយប្រហារដោយក្រុម Houthi របស់យេម៉ែន ហើយការវាយប្រហារបែបនេះ បានបង្កគ្រោះថ្នាក់ដល់សន្តិសុខថាមពល។

នៅពេលដែលសន្តិសុខថាមពលត្រូវបានគំរាមកំហែង វានឹងមិនត្រឹមតែរងផលប៉ះពាល់ដោយអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេ ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនឹងត្រូវអូសបន្លាយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង