Yearendyearend1140x150
Img 0571

ទំហំពាណិជ្ជកម្មចិនតាម "Belt and Road"លើសពី៧,៨ ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូបភាពក្រសួងពាណិជ្ជកម្មចិន

ចិន៖ ទំហំពាណិជ្ជកម្មរបស់ប្រទេសចិនតាម "Belt and Road" លើសពី ៧,៨ ពាន់ពាន់លានដុល្លារអាមេរិក ហើយការវិនិយោគដោយផ្ទាល់នៅក្រៅប្រទេសទៅកាន់ប្រទេសទាំងនេះគឺមានចំនួនជាង ១១០ ពាន់លានដុល្លារអាមេរិកចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩ ខណៈតម្លៃនៃគម្រោងដែលបានចុះកិច្ចសន្យាថ្មីឈានដល់ជិត ៨០០ ពាន់លានដុល្លារ។ នេះជាប្រសាសន៍របស់ លោក Wang Bing nan អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទ។

លោក Wang Bing nan មានប្រសាសន៍ថា ប្រទេសចិនបានរក្សានូវសន្ទុះនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម របស់ខ្លួនជាមួយបណ្តាប្រទេសនានានៃ “ខ្សែក្រវាត់ និងផ្លូវ” ខណៈសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ ជាមួយកំណើនពាណិជ្ជកម្ម ០,៩ ភាគរយចាប់ពីខ មករា ដល់ខែមេសាឆ្នាំនេះ។

លោក Wang Bing nan បានបន្តថា ចាប់ពីខែមករាដល់ខែមេសាទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសតាមខ្សែក្រវាត់និងផ្លូវបានកើនឡើង ០,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំការវិនិយោគដោយផ្ទាល់ដែលមិនមែនជាហិរញ្ញវត្ថុទៅប្រទេសនានាតាមបណ្តោយផ្លូវបានកើនឡើង ១៣,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លោកអនុរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងជំហានបន្ទាប់ក្រសួងពាណិជ្ជកម្មនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចនិងការរៀបចំនានាដែលធ្វើឡើងដោយគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និង ក្រុមប្រឹក្សារដ្ឋដោយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការបង្ការ និងត្រួតពិនិត្យជំងឺរាតត្បាត ក៏ដូចជាសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ហើយកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌនៃ“ ខ្សែក្រវ៉ាត់ និងផ្លូវ” តាមគំនិតផ្តួចផ្តើមនិងជំរុញការអភិវឌ្ឍ ដែលមានគុណភាពខ្ពស់ដើម្បីចូលរួមវិភាគទានថ្មី ក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។

សូមបញ្ជាក់ថា "Belt and Road" ដែលបានស្នើឡើងដោយប្រទេសចិនក្នុងឆ្នាំ ២០១៣ គឺសំដៅទៅលើខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រនិងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ដែលមានគោលបំណងកសាងបណ្តាញពាណិជ្ជកម្មនិងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទ្វីបអាស៊ីជាមួយអឺរ៉ុបនិងអាហ្វ្រិក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង