Cc time
Cct850x100 1
Itt 0  web banner

មន្ត្រីក្រសួងបរិស្ថាន៖បើធនធានធម្មជាតិត្រូវបំផ្លាញ ជីវិតមនុស្សក៏ប្រឈមនឹងការបំផ្លាញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានកម្ពុជាបានគូសបញ្ជាក់ថា ការគោរពស្រលាញ់ធម្មជាតិ គឺជាការគោរពស្រឡាញ់ជីវិតមនុស្ស ហើយបើធនធានធម្មជាតិត្រូវបានបំផ្លាញ នោះជីវិតមនុស្សក៏អាចត្រូវបានបំផ្លាញដែរ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យ ក្រសួងបរិស្ថានបានមានប្រសាសន៍បែបនេះ ក្នុងកម្មវិធីរត់ ប្រណាំងក្រោមប្រធានបទ «រត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាព» នៅក្នុងក្របខណ្ឌនៃការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នាខេត្តមណ្ឌលគិរី។

ឯកឧត្តមបានមានប្រសាសន៍ថា កម្មវិធីរត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាពនេះគឺជាការបង្ហាញឱ្យឃើញពីចំណងទាក់ទងគ្នារវាងមនុស្សនិងធម្មជាតិ ដែលមនុស្សចាំបាច់ត្រូវការធម្មជាតិក្នុងការទទួលបានខ្យល់ដកដង្ហើមដ៏បរិសុទ្ធ បរិស្ថាននិងអនាម័យល្អដើម្បីផាសុកភាពសម្រាប់មនុស្សរស់នៅ និងធម្មជាតិបានផ្តល់នូវអាហារូបត្ថម្ភ ដល់មនុស្សគ្រប់រូបយ៉ាងសម្បូណ៌បែប។ ឯកឧត្តមបានលើក ឡើងថាធម្មជាតិអាចអត់មនុស្សបាន ប៉ុន្តែមនុស្សមិនអាចអត់ ធម្មជាតិបាននោះទេ គឺត្រូវការជាប្រចាំរាល់ថ្ងៃ។

ឯកឧត្តម រដ្ឋលេខាធិការគូសបញ្ជាក់ថា ប្រសិនបើធម្មជាតិត្រូវបានបំផ្លាញ នោះជីវីតមនុស្សសត្វក៏ប្រឈមមុខនឹងការផ្លិចបំផ្លាញដូចគ្នា។ ការគោរព ស្រឡាញ់ ថែរក្សាអភិរក្សធនធានធម្មជាតិគឺជាការ គោរពស្រឡាញជីវិតមនុស្ស។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «យើងគោរពធម្មជាតិ នោះធម្មជាតិនឹងផ្តល់ការគោរពនិងផលប្រយោជន៍យ៉ាងច្រើនដល់យើងវិញ»៕

Khcct banner

អត្ថបទទាក់ទង