Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២០ម៉ឺននាក់ នៅចុងសប្ដាហ៍ទី៤ខែមីនានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២២ មានចំនួន ២០៦,១២១ នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៣,៥៨២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១២,៥៣៩ នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣១,៥៨៧ នាក់,រាជធានីភ្នំពេញ ២៨,៦០៨ នាក់,ខេត្តបាត់ដំបង ២៣,៩៨០ នាក់,ខេត្តកំពត ២២,៧០២ នាក់,ខេត្តសៀមរាប ១៧,៥៣០ នាក់,ខេត្តកែប ១៥,២៤៦ នាក់ និងខេត្តពោធិ៍សាត់ ១០,៦៥២ នាក់។

ជាមួយគ្នានេះ អនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេច ហ៊ុន សែន រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធបាននិងកំពុងដាក់ចេញផែនការរៀបចំកម្មវិធីកម្សាន្តសប្បាយនាឱកាសចូលឆ្នាំប្រពៃណីជាតិ ពិសេសកម្មវិធីសង្ក្រាន្តចូលឆ្នាំនៅតាមទីរួមខេត្ត ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ រួមជាមួយការតុបតែងលម្អនៅតាមទីតាំងសំខាន់ៗ។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍បានកំពុងរៀបចំសារាចរណែនាំទៅមន្ទីរទេសចរណ៍ និងភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ រួមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង