Cc time
Cct850x100 1
Itt 0  web banner

រដ្ឋចំណាយថវិកាអស់ជាង៦០០លានដុល្លារជួយពលរដ្ឋក្រីក្រដោយសារកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាប់ផ្តើមដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ហើយគិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ការបើកផ្តល់ការឧបត្ថម្ភត្រូវបានបញ្ចប់ ដែលមានការចំណាយថវិការដ្ឋសរុបចំនួន ២,៤៩១,៦៧២,៩៦៦,០០០រៀល ស្មើនឹង ៦២២.៩២លានដុល្លារអាមេរិក។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានដូចជា កុមារ មនុស្សចាស់ ជនពិការ គ្រួសារដែលមានជំងឺអេដស៍ សរុបចំនួន ៦៨៦,៩៩២គ្រួសារបានទទួលសេវាឧបត្ថម្ភ។

ជាមួយគ្នានេះ សម្រាប់ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជុំទី៨ លើកទី៣ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២២ មានរយៈពេល៣០ថ្ងៃ ដែលនឹងត្រូវអនុវត្តតាមនីតិវិធីមួយចំនួនដែលបានកំណត់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានចាប់ផ្តើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន៨ជុំ មាន២០លើករួចមកហើយ៕

Khcct banner

អត្ថបទទាក់ទង