Cc time
Cct850x100 1
Itt 0  web banner

ចិនហៅសកម្មភាពរបស់អាម៉េរិកកំពុងដុតរោលបន្ថែមសង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកវរសេនីយ៍ឯក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន

ក្រុងប៉េកាំង៖ប្រទេសចិន បានហៅសកម្មភាពដែលបង្កើតឡើងដោយសហរដ្ឋអាម៉េរិកកំពុង "រអិលជើងបង្កភ្លើង" សង្គ្រាមអ៊ុយក្រែនកាន់តែធំ។

អ្នកនាំពាក្យក្រសួងការពារចិនលោក Wu Qian បានថ្លែងដោយចំហថា "មុខមាត់ពិតរបស់អាម៉េរិក ជាអ្នកភូតកុហក និងជាអ្នកបង្កើតបញ្ហា" ដោយបន្ថែមថា ប្រទេសរបស់លោកប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការប៉ុនប៉ងរបស់អាម៉េរិកចំពោះការផ្សព្វផ្សាយ "ព័ត៌មានមិនពិត និងព្យាបាទដែលផ្តោតលើប្រទេសចិនលើបញ្ហាអ៊ុយក្រែន"។

លោក Wu Qian បានសង្កត់ធ្ងន់ថា សង្រ្គាមអ៊ុយក្រែន បានកើតចេញពីហេតុផលផ្សេងៗ និងនៅក្នុង "បរិបទប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ" ប៉ុន្តែបានបង្ហាញឲ្យ "យើងទាំងអស់គ្នាយល់ឃើញថា មហាអំណាចអាម៉េរិកត្រូវតែទទួលខុសត្រូវធំបំផុតសម្រាប់វិបត្តិនាពេលបច្ចុប្បន្ននេះ"។

លោក Wu បាននិយាយថា ទីក្រុងប៉េកាំងចង់ឱ្យ "ភាគីទាំងអស់" "រក្សាទ្វារបើកចំហសម្រាប់ការសន្ទនា ការពិគ្រោះយោបល់ និងការចរចាដើម្បីបន្ធូរបន្ថយ" ស្ថានភាពនៅអ៊ុយក្រែន ហើយថាប្រទេសចិននឹងដើរតួនាទី "ស្ថាបនាក្នុងការស្វែងរក និងសម្រេចបានសន្តិភាព" ។

គួរបញ្ចាក់ថា ការកត់សម្គាល់របស់លោក Wu Qian ធ្វើឡើងនៅថ្ងៃតែមួយ ដែលអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា អ៊ុយក្រែន រួមជាមួយបណ្តាប្រទេស EU បានប្រែក្លាយទៅជា “ឧបករណ៍” របស់អាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង