Yearendyearend1140x150

ក្រុមហ៊ុន Huawei ប្រឆាំងយ៉ាងដាច់ខាត នូវច្បាប់គ្រប់គ្រងការនាំចេញថ្មីរបស់ក្រសួងពាណិជ្ជកម្មអាមេរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ចិន៖ ក្រុមហ៊ុនHuaweiបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី១៨ខែឧសភាកន្លងទៅ ដើម្បីប្រឆាំងយ៉ាងដាច់ខាតទៅលើក្រសួងពាណិជ្ជកម្មអាមេរិក ដែលបន្ថែមការដាក់កំហិត ទៅលើការនាំចេញផលិតផលអាមេរិករបស់ក្រុមហ៊ុនHuawei។​ នេះបើតាមព័ត៌មានពីវិទ្យុមិត្តភាពខ្មែរចិន ។ 

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបច្ចេកទេសHuawei បានឱ្យដឹងថា រដ្ឋាភិបាលអាមេរិកបានពង្រីក និងធ្វើវិសោធនកម្មច្បាប់ឥតឈប់ឈរ គឺគ្រាន់តែសំដៅចំពោះផលិតផលរបស់ក្រុមហ៊ុនHuawei ប៉ុណ្ណោះ ដែលផ្ទុយពីការការពារសន្តិសុខក្នុងបណ្តាញអ៊ិនធើណិត ដែលអាមេរិកតែងតែផ្សព្វផ្សាយនោះ។

បន្ថែមពីនេះ ការធ្វើវិសោធនកម្មច្បាប់លើកនេះនឹងប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មពាក់ព័ន្ធលើពិភពលោក នឹងធ្វើឱ្យប្រជាជនជាង ៣ពាន់លាននាក់ និងប្រទេសជាង១៧០ដែលប្រើប្រាស់ផលិតផល និងសេវារបស់ក្រុមហ៊ុនបច្ចេកទេសHuaweiរងផលប៉ះពាល់ដោយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា អាមេរិកគាបសង្កាត់សហគ្រាសប្រទេសផ្សេងទៀតតាមរយៈឧត្តមភាពខាងបច្ចេកទេសខ្លួន ដែលអាចធ្វើឲ្យទំនុកចិត្តរបស់សហគ្រាសប្រទេសផ្សេងទៀតក្នុងការប្រើប្រាស់បច្ចេកទេសរបស់អាមេរិកបាត់បង់បន្តិចម្ដងៗ ចុងក្រោយនឹងបំផ្លាញផលប្រយោជន៍របស់អាមេរិកខ្លួនឯងជាមិនខាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ក្រុមហ៊ុន Huawei
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង