Cc time
Cct850x100 1
Itt 0  web banner

ចិន៖សមាជិកនៃក្រុមប្រទេសG20គ្មានសិទ្ធិបញ្ចប់រុស្ស៊ីចេញពីវេទិកា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា សមាជិកនៃក្រុមប្រទេស 20 (G20) មិនមានសិទ្ធិបញ្ចប់សមាជិកភាពនៃប្រទេសណាមួយនៅក្នុងវេទិកានោះទេ។ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងវាយតម្លៃថាតើរុស្ស៊ីអាចនៅតែជាសមាជិកនៃ G20 ដែរឬទេ?

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានពន្យល់ថា "G20 ដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ដោយប្រមូលផ្តុំប្រទេសសេដ្ឋកិច្ចធំៗជុំវិញពិភពលោក។ ប្រទេសរុស្ស៊ីគឺជាសមាជិកដ៏សំខាន់របស់វា ហើយគ្មានសមាជិកណាមានសិទ្ធិដកហូតសមាជិកភាពប្រទេសផ្សេងទៀតឡើយ។ នាពេលបច្ចុប្បន្ន ការប្រយុទ្ធជាសកលប្រឆាំងនឹង COVID- 19 គឺស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ហើយសន្ទុះក្នុងការស្តារសេដ្ឋកិច្ចពិភពលោកនៅតែទន់ខ្សោយជាមួយនឹងការកើនឡើងនៃអស្ថិរភាព និងភាពមិនច្បាស់លាស់។ 

បើតាមអ្នកនាំពាក្សរូបនេះ នៅក្រោមកាលៈទេសៈបែបនេះ G20 មានទំនួលខុសត្រូវខ្ពស់ក្នុងការដឹកនាំការប្រយុទ្ធជាសកលប្រឆាំងនឹង COVID-19 ការកែលម្អអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក និងការលើកកម្ពស់។ ការងើបឡើងវិញជាលំដាប់នៃសេដ្ឋកិច្ចពិភពលោក G20 គួរតែដាក់ពហុភាគីនិយមក្នុងការអនុវត្តជាក់ស្តែង ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រួមគ្នាទប់ទល់នឹងបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងរួមចំណែកជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍន៍ពិភពលោក។

លោក Wang បានបន្ថែមថា ប្រទេសចិនគាំទ្រប្រទេសឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធាន G20 ក្នុងការផ្តោតទៅលើប្រធានបទ "Recover Together, Recover Stronger" ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ស្របតាមរបៀបវារៈដែលបានកំណត់៕

Khcct banner

អត្ថបទទាក់ទង