Cc time
Cct850x100 1
Itt 0  web banner

ចូ បៃដិន ទៅអឺរ៉ុបដើម្បីពង្រឹងសម្ព័ន្ធមិត្តលោកខាងលិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីអាមេរិក Joe Biden ជិះយន្តហោះ Air Force One នៅមូលដ្ឋានទ័ពរួម Andrews ក្នុងរដ្ឋ Maryland នៅថ្ងៃទី 23 ខែមីនា ឆ្នាំ 2022 ដើម្បីធ្វើដំណើរទៅអឺរ៉ុប។

ក្រុងប្រ៊ុចសែល៖ ប្រធានាធិបតីអាម៉េរិកលោក Joe Biden បានទៅដល់អឺរ៉ុបកាលនៅថ្ងៃទី ២៣ មីនា ដើម្បីពង្រឹងការរួបរួមលោកខាងលិច និង បង្កើនការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរុស្ស៊ី ជុំវិញការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន។

លោក Biden បានប្រាប់សារព័ត៌មាននៅឯសេតវិមានថា គាត់មើលឃើញ "ការគំរាមកំហែងពិតប្រាកដ" នៃសង្គ្រាមគីមីរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ជាមួយនឹងការពង្រីកអំណាចកងទ័ពរុស្សីកាន់តែខ្លាំងឡើងៗ លទ្ធភាពដែលប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន អាចបញ្ជាឱ្យមានការវាយប្រហារនុយក្លេអ៊ែរគីមី ជីវសាស្ត្រ ឬសូម្បីតែយុទ្ធសាស្ត្រ ដើម្បីបង្ក្រាបអ៊ុយក្រែន នឹងក្លាយជាសេណារីយ៉ូដ៏អាក្រក់មួយដែលត្រូវបានពិភាក្សានៅឯកិច្ចប្រជុំកំពូល NATO, G7 និង EU នៅទីក្រុងប្រ៊ុចសែល នៅថ្ងៃព្រហស្បតិ៍នេះ។

លោក Biden ដែលគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការណាតូនៅថ្ងៃព្រហស្បតិ៍នេះ នឹងហោះហើរថ្ងៃសុក្រទៅកាន់ប្រទេសប៉ូឡូញ ដែលជាប្រទេសជិតខាងអ៊ុយក្រែន ខណៈនៅថ្ងៃសៅរ៍ លោកបានជួបប្រធានាធិបតី Andrzej Duda មុនពេលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ៕

Khcct banner

អត្ថបទទាក់ទង