Cc time
Cct850x100 1
Itt 0  web banner

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ក្នុងស្រុកថ្មីជិត ២៥ ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ក្នុងស្រុកថ្មីជិត ២៥ ម៉ឺននាក់ ប្រភពរូប៖ VN EXpress International

វៀតណាម៖ ក្រសួងសុខាភិបាលកាលពីថ្ងៃអង្គារ បានប្រកាសថាមានករណីឆ្លងកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ២៤៩,១៤៩ ដែលក្នុងនោះមានច្រើនជាង ១១៨,០០០ ដែលបានរកឃើញកាលពីថ្ងៃមុន។

តំបន់ចំនួនបីដែលមានចំនួនករណីខ្ពស់បំផុតកាលពីថ្ងៃអង្គារ គឺទីក្រុងហាណូយដែលមាន ១៦,០១៤ករណី និង ខេត្ត Phu Tho មាន ៥,៩២០ និងខេត្ត Nghe An ភាគកណ្តាល។ ករណីបន្ថែមកាលពីថ្ងៃអាទិត្យទៅក្នុងមូលដ្ឋានទិន្នន័យជាតិ គឺនៅភាគខាងជើងខេត្ត Thai Binh, Hung Yen, Quang Ninh និង Vinh Phuc។

កាលពីថ្ងៃអង្គារ ក្រសួងបានប្រកាសពីការស្លាប់ចំនួន ៦៥ នាក់ទៀតដោយសារតែ Covid-19 ដែលបង្កើនចំនួនអ្នកស្លាប់សរុបរហូតមកដល់ពេលនេះដល់ ៤២,០១៤ ករណី ឬ ប្រហែល ០.៥ ភាគរយនៃការឆ្លងទាំងអស់។ បច្ចុប្បន្នប្រទេសនេះមានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៤.២២៥ នាក់។

ប្រជាជនប្រហែល ៧៦.៦៣ លាននាក់នៃចំនួនប្រជាជន ៩៦ លាននាក់របស់វៀតណាមត្រូវបានចាក់វ៉ាក់សាំងចំនួន ២ ដង ហើយជាង ៤៥.៨ លាននាក់បានទទួលការចាក់វ៉ាក់សាំងលើកទី៣៕

Khcct banner

អត្ថបទទាក់ទង