Yearendyearend1140x150

លោក ប្រាក់ សុខុន៖«គូជម្លោះ»ផ្សេងៗនៅមីយ៉ាន់ម៉ាមិនទាន់ត្រៀមចរចាបញ្ចប់សង្គ្រាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង ជាប្រេសិតពិសេសប្រធានអាស៊ាន

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង ជាប្រេសិតពិសេសប្រធានអាស៊ាន បានថ្លែងឱ្យដឹងក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាថា តួអង្គជម្លោះនយោបាយផ្សេងៗក្នុងប្រទេសមីយ៉ាន់ម៉ា មិនទាន់បានាត្រៀមខ្លួនដើម្បីបើកផ្លូវចរចាបញ្ចប់សង្គ្រាមនៅឡើយទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចលើកនេះលោកបានជួបពិភាក្សាការងារជាមួយមន្ត្រី និង ភាគីជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាមួយចំនួន ហើយបានការវាយតម្លៃ លោកពិនិត្យឃើញទៅថា គ្រប់គូជម្លោះនយោបាយក្នុងប្រទេសនេះមិនទាន់បានត្រៀមខ្លួន ដើម្បីចរចានៅឡើយទេ។

លោក ប្រាក់ សុខុន បានចាត់ទុកការមិនត្រៀមខ្លួនដើម្បីចរចាបញ្ចប់សង្គ្រាមនេះ គឺជារឿងពិបាកសម្រាប់ដំណើរស្វែងរកសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា។ពិបាកដោយសារគ្រប់តួអង្គហាក់ដូចជាមិនមានឆន្ទះក្នុងការចរចា ហើយសកម្មភាពការងារគ្រប់ភាគីជម្លោះនៅតែតាំងចិត្តខ្ពស់ក្នុងការធ្វើសង្គ្រាមដោយអាវុធ។

តែយ៉ាងណាក៏ដោយ  លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និង ជាប្រេសិតពិសេសប្រធានអាស៊ាន មានក្តីរំពឹងថា ដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះបានជួយជំរុញមួយកម្រិតទៀតក្នុងដំណើរការស្វែងរកសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា តែត្រូវចំណាយពេលច្រើនខែឆ្នាំទៀត ព្រោះជម្លោះសង្គ្រាមនៅមីយ៉ាន់ម៉ាមានភាពស្មុកស្មាញខ្លាំង។

គួរបញ្ជាក់ថា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា នៅថ្ងៃទី ២១ មីនានេះ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ២១ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២​។​ដំណើរទេស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងការបញ្ចប់អំពើហិង្សានៅទីនោះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង