Yearendyearend1140x150

លោកស្រី ឱ វណ្ណឌីន៖ ដ្បិតអូមីក្រុងជាអាការៈធម្មតា តែវាមិនសាមញ្ញពេកទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

កំពង់ស្ពឺ៖ វីរុសកូវីដ-១៩ប្រភេទអូរមីក្រុងជាជំងឺផ្តាសាយធម្មតា តែមិនសាមញ្ញដូចការគិតនោះទេ។ មិនសាមញ្ញព្រោះថា ២០នាក់ក្នុងចំណោម១០០នាក់ដែលជាសះស្បើយពីជំងឺកូវីដពិសេសប្រភេទអូមីក្រុងបានបន្សល់ទុកផលវិបាកដទៃទៀតដូចជា ក្អក អស់កម្លាំង មួរម៉ៅ ឈឺសាច់ដុំ ហើយឈានទៅប៉ះពាល់ផ្នែកផ្សេងទៀតនៃសេរីរាង្គសំខាន់ៗរបស់មនុស្សដូចជាៈ ថ្លើម សួត បេះដូង តម្រង់នោមជាដើម។ នេះបើតាមការលើកឡើងរបស់លោក លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

នៅថ្ងៃទី២២ខែមីនានេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកយុទ្ធនាការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រោមប្រធានបទ«វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿងខ្លាំងជាងមុន» ដែលអាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នកនិងគ្រួសារ។ យុទ្ធនាការថ្នាក់ជាតិនេះក៏ទទួលបានស្វាគមន៍ពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា។ នៅក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិនេះភាគីទាំងបីបានបង្ហាញកង្វល់រួមគ្នាពីការចរាចរយ៉ាងសកម្មនៃកូវីដអូមីក្រុង ដែលពលរដ្ឋភាគច្រើនកំពុងមើលស្រាលថា ជាអាការៈធម្មតា។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានព្រមានថា ដ្បិតអូមីក្រុងជាអាការៈធម្មតា តែវាមិនសាមញ្ញពេកទេ។ មិនសាមញ្ញព្រោះថា ២០នាក់ក្នុងចំណោម១០០នាក់ដែលជាសះស្បើយពីជំងឺកូវីដពិសេសប្រភេទអូមីក្រុងបានបន្សល់ទុកផលវិបាកដទៃទៀតដូចជាៈ ក្អក អស់កម្លាំង មួរម៉ៅ ឈឺសាច់ដុំ ហើយឈានទៅប៉ះពាល់ផ្នែកផ្សេងទៀតនៃសេរីរាង្គសំខាន់ៗរបស់មនុស្សដូចជាៈ ថ្លើម សួត បេះដូង តម្រង់នោមជាដើម។

សូមជម្រាបថា បើតាមក្រសួងសុខាភិបាល រោគសញ្ញាខាងលើនេះនឹងអាចបាត់ទៅវិញ ក្នុងរយៈពេល៦-១២ខែ ឬអាចខ្លីជាងនេះ ឬ ក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលម្នាក់ៗ។តែក្រសួងបានអំពាវនាវចាំបាច់ត្រូវចៀសវាងកុំបណ្តោយខ្លួនឱ្យមានការឆ្លងកូវីដ-១៩ម្តងទៀត ព្រោះវាអាចបន្ថែមភាពប៉ះពាល់មិនល្អដល់សរីរាង្គដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម។

ក្រសួងបានស្នើដល់ពលរដ្ឋ ព្យាយាមការពារកុំឱ្យជំងឺនេះមានលទ្ធភាពវៃលុកមកលើសរីរាង្គកាយ ព្រោះជំងឺកូវីដ-១៩ ក៏មិនមែនជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា និង រិតតែមិនមែនជាជំងឺដែលសាមញ្ញពេកនោះដែរ ថ្វីដ្បិតតែវាមានលក្ខណៈដូចជាស្រាល ដោយសារមានការរួមចំណែកមួយភាគធំពីវ៉ាក់សាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង