Yearendyearend1140x150

អាជ្ញាធរចិនកំពុងប្រតិបត្តិការជួយសង្គ្រោះករណី«ធ្លាក់យន្តហោះ»នៅខេត្តក្វាងស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមអ្នកជួយសង្គ្រោះបានទៅដល់កន្លែងធ្លាក់យន្តហោះនៅខេត្តក្វាងស៊ី។

ចិន៖ ក្រុមអ្នកជួយសង្គ្រោះ និង អ្នកជំនាញផ្នែកវេជ្ជសាស្រ្ដជាច្រើននាក់ទៀត ត្រូវបានបញ្ជូលទៅដល់កន្លែងធ្លាក់យន្តហោះ កាលពីយប់ថ្ងៃច័ន្ទ​ ដើម្បីប្រតិបត្តិការជួយសង្គ្រោះករណី«ធ្លាក់យន្តហោះ»នៅខេត្តក្វាងស៊ី ខណៈចំនួនអ្នកស្លាប់មិនទាន់ប្រកាសឱ្យដឹងនៅឡើយនោះទេ។

ក្រុមអ្នកជួយសង្គ្រោះមានគ្នាប្រមាណជាង ៧៦០ នាក់មកពីកងកម្លាំងពន្លត់អគ្គីភ័យ និង ជួយសង្គ្រោះរបស់ Guangxi បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុកើតឡើង។ក្រុមអ្នកជួយសង្គ្រោះចំនួន ១១៧ នាក់ មកពីកងកម្លាំងពន្លត់អគ្គិភ័យ និងសង្គ្រោះខេត្ត ក៏បានទៅដល់កន្លែងគ្រោះថ្នាក់កើតហេតុផងដែរ ហើយបានបង្កើតប៉ុស្តិ៍បញ្ជាការរុករក និង ជួយសង្គ្រោះនៅទីនោះ។

ការិយាល័យដឹកជញ្ជូនក្រុង Wuzhou បានដាក់ពង្រាយឡានក្រុងចំនួន ២៩ គ្រឿង និងតាក់ស៊ីចំនួន ៥០ គ្រឿង ដើម្បីមកទទួលយកអ្នកជំនាញ និង សមាជិកគ្រួសារនៃអ្នកដំណើរតាមយន្តហោះ ហើយ អ្នកជំនាញជាង ៧០ នាក់ និង បុគ្គលិកពេទ្យដែលមានមូលដ្ឋានលើឧទ្ធម្ភាគចក្រចំនួន ៣០ នាក់បានមកដល់ទីក្រុង Wuzhou ។ 

ចំណែកវិធានការត្រួតពិនិត្យចរាចរណ៍ត្រូវបានធ្វើឡើងនៅលើផ្លូវសំខាន់ៗឆ្ពោះទៅកាន់កន្លែងគ្រោះថ្នាក់ ដើម្បីធានាបាននូវការដឹកជញ្ជូនអ្នកជួយសង្គ្រោះ និង ការផ្គត់ផ្គង់ដោយរលូន រួមទាំងឧបករណ៍ភ្លើង និង អាហារផងដែរ។ មន្ត្រីចរាចរណ៍ត្រូវបានគេដាក់ពង្រាយនៅទីនោះ ដើម្បីត្រួតពិនិត្យព័ត៌មាននៃយានជំនិះដែលឆ្លងកាត់ និងបុគ្គល ហើយព្យាយាមបញ្ចុះបញ្ចូលអ្នកដែលធ្វើដំណើរបើមិនចាំបាច់បង្វែរទិសដៅទៅផ្លូវផ្សេង។

តែយ៉ាងណាក៏ដោយ ក្នុងប្រតិបត្តិការនោះ ក្រុមអ្នកជួយសង្គ្រោះក៏មានបញ្ហាប្រឈមផងដែរទៅនឹងបញ្ហាអាកាសធាតុ ដោយនៅក្នុងតំបន់ធ្លាក់យន្តហោះនោះ មានអាកាសធាតុមិនល្អបង្កជាការលំបាកដល់ក្រុមការងារជួយសង្គ្រោះ។ការិយាល័យឧតុនិយមនៃខេត្តក្វាងស៊ី បានព្យាករណ៍ថា នឹងមានការធ្លាក់ចុះសីតុណ្ហភាព និងភ្លៀងធ្លាក់ខ្លាំងនៅយប់ថ្ងៃចន្ទនៅក្នុងខោនធី Tengxian ។ ភ្លៀងអាចអូសបន្លាយរយៈពេលពីរទៅបីថ្ងៃទៀត។

គួរបញ្ជាក់ថា យន្តហោះ Boeing 737 (ជើងហោះហើរ MU5735) របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលផ្ទុកមនុស្ស ១៣២ នាក់ បានធ្លាក់នៅម៉ោងប្រហែលជាង២ ក្នុងតំបន់ភ្នំក្បែរភូមិ Molang ក្នុងស្រុក Tengxian ក្នុងទីក្រុង Wuzhou បណ្តាលឲ្យមានភ្លើងឆេះភ្នំ។យន្តហោះនេះ បានហោះចេញពីទីក្រុង Kunming ដែលជាទីរួមខេត្តនៃខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន ហើយត្រូវបានភ្ជាប់ទៅនឹងទីក្រុង Guangzhou នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ក្នុងចំណោមមនុស្សមនុស្ស ១៣២ នាក់នៅលើយន្តហោះនោះ គឺជាអ្នកដំណើរ ១២៣ នាក់ និងនាវិក៩នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង