អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យ ដើម្បីបន្តច្បាប់អាជ្ញាសឹកនៅអ៊ុយក្រែនរយៈពេល ៣០ ថ្ងៃទៀត ដោយចាប់ផ្តើមពីថ្ងៃទី ២៦ ខែមីនាខាងមុខនេះ។ ខណៈអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើមូលដ្ឋានយោធាអ៊ុយក្រែនជាមួយមីស៊ីលដែលមានរយៈចម្ងាយឆ្ងាយ មីស៊ីលល្បឿនមធ្យម និង មីស៊ីលលឿនជាងសំឡេង។