Cc time
Cct850x100 1
Itt 0  web banner

សម្តេច ហ៊ុន សែន ណែនាំឱ្យផ្តល់«តំណែង»ជូនមន្ត្រីថ្នាក់ក្រោមជាតិដោយតម្លាភាព

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេច ហ៊ុន សែន  អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេច ហ៊ុន សែន បានណែនាំឱ្យបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀត តាមរយៈការរៀបចំឡើងវិញនូវមុខងាររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និង ត្រូវតំណែង ឬឋានន្តរស័កជូនមន្ត្រីនៃមានចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបម្រើការងារល្អជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ការណែនាំនេះ ធ្វើឡើងក្នុងពេលអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។

សម្តេច ហ៊ុន សែន បានចាត់ទុកការងារគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជារឿងចាំបាច់ ហើយត្រូវបន្តពិនិត្យ និងកែលម្អគោលការណ៍ និងកម្មវិធីនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សដើម្បីលើកទឹកចិត្តការបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្ដល់ថវិកា បន្ថែមលើលើបៀវត្ស និង ការឧបត្ថម្ភផ្សេងៗ ការដំឡើងកម្រិតថ្នាក់ និងឋានន្តរស័កក្នុងមុខតំណែងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យសមស្របទៅនឹងមុខជំនាញ ដើម្បីធានាការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពយុត្តិធម៌ និងគ្មានការរើសអើង។

បើតាមសម្តេចនាយករដ្ឋមន្ត្រី ការពង្រឹងផ្នែកធននាមនុស្សនៅថ្នាក់ក្រោមជាតិ នឹងជំរុញដល់ការផ្ដល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និង សមធម៌សង្គម។ហើយត្រូវជំរុញការរៀបចំនិងដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗដើម្បីធ្វើឲ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទាក់ទងធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិវិញ សម្តេចបានណែនាំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយនឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់រួមទាំងគម្រោងវិនិយោគសាធារណៈដែលពុំទាន់ចាំបាច់ សាខាពន្ធដាររាជធានី-ខេត្តត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗដើម្បីប្រមូលចំណូល សារពើពន្ធនានា៕

Khcct banner

អត្ថបទទាក់ទង