Cc time
Cct850x100 1
Itt 0  web banner

ថៃរកឃើញកូវិដឆ្លងថ្មី២ម៉ឺនជាងករណី ខណៈស្លាប់កើនដល់ ៨៨ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំថៃលោក ប្រាយុទ្ធ 

បាងកក៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃទី ២១ មីនា បានប្រកាសមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៨៨ នាក់បន្ថែមទៀត ដែលជាកម្រិតខ្ពស់ថ្មីនៅក្នុងរលកចុងក្រោយ ហើយមានករណីចំនួន ៣២,៤៤១ឆ្លងថ្មីដែលបានបញ្ចាក់ត្រឹមរយះពេល២៤ម៉ោងចុងក្រោយ។

នេះធៀបនឹងអ្នកស្លាប់ដែលទាក់ទងនឹងមេរោគឆ្លងចំនួន ៨៤ នាក់ និងករណីថ្មីចំនួន ២៤.៩៩៦ ត្រូវបានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះមិនរាប់បញ្ចូលលទ្ធផលវិជ្ជមានចំនួន ១៥,១៧៧ ពីការធ្វើតេស្តអង់ទីហ្សែនក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះទេ។

មន្រ្តីក្នុងមូលដ្ឋាននៃប្រទេសបានឲ្យដឹងថាមាន អ្នកស្លាប់ចុងក្រោយបង្អស់ចំនួន ៨៨ នាក់មានអាយុចន្លោះពី ១៧ ទៅ ៩៣ ឆ្នាំ ហើយក្នុងនោះមានជនបរទេសម្នាក់មកពីប្រទេសមីយ៉ាន់ម៉ា។ បាងកកមានអ្នកស្លាប់៤នាក់ ហើយមាន១១នាក់នៅខេត្តជាប់គ្នាគឺក្នុងខេត្តណាខនផាថម (៤ករណី) សាមុតប្រាកាន (៣ករណី) សាមុតសាខុន (២ករណី) និងផាធុមថានី (២ករណី) និងតំបន់មួយចំនួនទៀត។

គួរបញ្ចាក់ថា ករណី កូវិដ១៩ ទូទាំងពិភពលោកបានកើនឡើងចំនួន ១,១១ លានក្នុងរយៈពេល ២៤ ម៉ោងដល់ ៤៧១,០៧ លាននាក់។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកបានកើនឡើងពី ២,៩០២ ទៅ ៦,១០ លាននាក់។ ក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងមានករណីច្រើនជាងគេចំនួន ២,៨២ លានករណី បន្ទាប់មកប្រទេសអាល្លឺម៉ង់មាន ១,៤៤ លានករណី វៀតណាមមាន ១,២១ លានករណី និងប្រទេសបារាំងមាន ៦២៣,០១៦ ករណី៕

Khcct banner

អត្ថបទទាក់ទង