Yearendyearend1140x150

ឡាវគ្រោងដាក់ដំណើរការ«រោងចក្រចម្រាញ់ប្រេង»ក្នុងពេលឆាប់ៗនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រោងចក្រចម្រាញ់ប្រេងរបស់ ឡាវ

ក្រុងវៀងច័ន្ទ៖ រោងចក្រចម្រាញ់ប្រេងថ្មីរបស់ប្រទេសឡាវនៅក្នុងខេត្ត Xieng Khouang នឹងចាប់ផ្តើមដំណើរការប្រេងឆៅនៅប៉ុន្មានខែខាងមុខនេះ។ រោងចក្រចម្រាញ់ប្រេងនេះ មានទីតាំងនៅស្រុក Pek ខេត្ត Xieng Khouang មានសមត្ថភាពផ្ទុកបាន ២,៤០០,០០០ លីត្រ ហើយនឹងអាចផលិត ប្រេងបាន ១០០ លានលីត្រក្នុងមួយឆ្នាំ នេះបើយោងតាមរបាយការណ៍របស់ Lao Economic Daily ។

លោក អ៊ូ ថាន ដែលជាអនុប្រធានរោងចក្រផលិតប្រេង បាននិយាយក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្ត Xieng Khouang កាលពីសប្តាហ៍មុនដោយមានប្រសាសន៍ថា ការសាងសង់រោងចក្រចម្រាញ់ប្រេងនេះបានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ហើយឥឡូវនេះត្រូវបានបញ្ចប់។ លោកបន្តថា គម្រោងសាងសង់នេះមានតម្លៃជាង៣០ពាន់លានរៀល។

លោក Outhan Tailidthi បាននិយាយថា ប្រហែល ៦០ ភាគរយនៃផលិតកម្មនឹងឃើញប្រេងម៉ាស៊ូតចម្រាញ់ ក៏ដូចជាការផលិតប្រេងម៉ាស៊ូតស្រាលចំនួន ៣៩ ភាគរយ ដោយមួយភាគរយនៃផលិតកម្មផ្តោតលើសារធាតុគីមីកែច្នៃដែលនាំចូលពីប្រទេសវៀតណាម និងប្រទេសថៃ។ លោក Outhan Tailidthi បានបន្ថែមថា “រោងចក្រនឹងផលិត និងកែច្នៃប្រេងម៉ាស៊ូត ក៏ដូចជាការនាំចូលប្រេងសាំងសម្រាប់ចែកចាយក្នុងខេត្ត និងនាំចេញទៅកាន់ខេត្តក្បែរៗនោះ”។

គួរបញ្ចាក់ថា ផលិតផលប្រេងចម្រាញ់ត្រូវបានគេរំពឹងថានឹងត្រូវបានចែកចាយតាមរយៈសហគ្រាសប្រេងឥន្ធនៈរដ្ឋឡាវ នេះបើយោងតាមអនុប្រធានរោងចក្រ Yodngeum Power Mix Fuel Factory លោក Outhan Tailathi ។ រោងចក្រចម្រាញ់ប្រេងដំបូងគេនៅប្រទេសឡាវត្រូវបានសាងសង់នៅក្នុងតំបន់អភិវឌ្ឍន៍ Saysettha ក្នុងឆ្នាំ ២០១៥ ហើយបានចាប់ផ្តើមផលិតប្រេងឥន្ធនៈសាកល្បងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង