Yearendyearend1140x150

ទាហានអាមេរិក បួននាក់ បានស្លាប់អំឡុងពេលសមជាមួយយុទ្ធណាតូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សមយុទ្ធណាតូនៅប្រទេសន័រវេស

ក្រុងអូស្លូ៖អាជ្ញាធរន័រវេសបាននិយាយថា សមាជិកទាហានអាមេរិកបួននាក់បានស្លាប់នៅពេលដែលយន្តហោះយោធាអាមេរិកបានធ្លាក់នៅប្រទេសន័រវេសកាលពីយប់ថ្ងៃសុក្រខណៈពេលដែលកំពុងចូលរួមក្នុងសមយុទ្ធជាមួយអង្គការណាតូ។ កងកម្លាំងប្រដាប់អាវុធន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា នាវិកបួននាក់កំពុងបំពេញបេសកកម្មហ្វឹកហ្វឺននៅក្នុងស្រុក Nordland នៅពេលដែលយន្តហោះរបស់ពួកគេបានធ្លាក់នៅតាមផ្លូវទៅកាន់ទីក្រុង Bodo នៅលើឧបទ្វីបមួយក្នុងសមុទ្រន័រវេស ភាគខាងជើងនៃរង្វង់អាកទិក។ ក្រុមអ្នកជួយសង្គ្រោះបានទៅដល់កន្លែងទាំងយប់ ខណៈដែលការព្យាករណ៍អាកាសធាតុក្នុងតំបន់បានព្រមានអំពីខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃការធ្លាក់ព្រិល។

ឧត្តមសេនីយ៍ Eirik Kristoffersen ប្រមុខកងកម្លាំងប្រដាប់អាវុធន័រវេសបាននិយាយថា “ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះពុំទាន់បានរកឃើញមូលហេតុច្បាស់លាស់ដែលបង្កឲ្យធ្លាក់ឧទ្ធម្ភាគចក្រនោះទេ ឥឡូវនេះ ត្រូវបានមន្រ្តីក្នុងមូលដ្ឋាបបញ្ជាក់យ៉ាងក្រៀមក្រំថា នាវិកនៅលើយន្តហោះអាមេរិកបានស្លាប់ក្នុងឧបទ្ទវហេតុនេះ។ ទាហានប្រហែល ៣០,០០០ នាក់មកពីប្រទេសយ៉ាងហោចណាស់ ២៧ នៃអង្គការណាតូបានប្រមូលផ្តុំគ្នាដើម្បីហ្វឹកហាត់ក្នុងអាកាសធាតុត្រជាក់នៃប្រទេសន័រវេស។ សម្ព័ន្ធភាពយោធាបានអះអាងថា សមយុទ្ធដែលបានចាប់ផ្តើមក្នុងខែនេះ និងមានរយៈពេលរហូតដល់ខែមេសា មិនមែនជាការឆ្លើយតបចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ។ កាលពីថ្ងៃសុក្រ ប្រទេសន័រវែសបានប្រកាសថា ខ្លួនគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីគាំទ្រកងកម្លាំងនៅជិតព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។

យ៉ាងណាមិញ កងកម្លាំងបេសកកម្មដែនសមុទ្រទីពីររបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងអ៊ីមែលថា អាជ្ញាធរន័រវេសបានដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយថាការធ្លាក់យន្តហោះនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ ដោយមន្រ្តីពុំទាន់បានបញ្ជាក់ពីការស្លាប់បែបណាដោយច្បាស់លាស់នោះទេ ប៉ុន្តែបន្រ្តីបាននិយាយថា ទាហានម៉ារីនបួននាក់បានបាត់ខ្លួនបន្ទាប់ពី "ឧបទ្ទវហេតុអាកាសចរណ៍" ជាមួយនឹងយន្តហោះចម្បាំង MV-22B Osprey ដែលជាយន្តហោះយោធាដែលមានសមត្ថភាពហោះឡើងលើបានយ៉ាងខ្ពស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង