Yearendyearend1140x150

ចិនជំរុញឱ្យអាម៉េរិកនិងណាតូចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានាធិបតី​ចិន លោក ស៊ី ជិងពីង ​សន្ទនា​តាម​វីដេអូ​ជាមួយ​ប្រធានាធិបតី​អាមេរិក ចូ បៃឌិន.

ចិន៖ ប្រធានាធិបតី​ចិន លោក ស៊ី ជិងពីង នៅថ្ងៃទី ១៨ មីនា បាន​សន្ទនា​តាម​វីដេអូ​ជាមួយ​ប្រធានាធិបតី​អាមេរិក ចូ បៃឌិន។ក្នុងកិច្ចសន្ទនានោះប្រធានាធិបតី​ទាំង​ពីរ​បានជជែកគ្នាពីទំនាក់ទំនងរវាង ចិន-អាមេរិក និង បញ្ហាស្ថានភាពនៅអ៊ុយក្រែន។ក្នុងកិច្ចសន្ទនានោះ ប្រធានាធិបតី​ចិនស៊ី ជិងពីង បានជំរុញឱ្យអាម៉េរិក និងណាតូចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ចិនដែលគេស្គាល់ថាជាសម្ព័ន្ធល្អជាមួយប្រទេសរុស្ស៊ី បានជំរុញឱ្យមេដឹកនាំរបស់អាម៉េរិក គឺ​ប្រធានាធិបតី​អាមេរិក ចូ បៃឌិន និងសម្ព័ន្ធមិត្តរបស់ខ្លួនអង្គការណាតូ ស្វែងរកការចរចាជាមួយប្រទេសរុស្ស៊ី ដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដោយចិន​មិនចង់ឃើញស្ថានការណ៍នៅអ៊ុយក្រែនកាន់តែធ្លាក់ក្នុងសភាពធ្ងន់ធ្ងរនោះទេ។

តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទប្រធានាធិបតី​ចិន លោក ស៊ី ជិងពីង បានប្រាប់សមភាគីអាម៉េរិកថា ចិនឈរដើម្បីសន្តិភាព និងប្រឆាំងសង្រ្គាម ហើយជំហររបស់ចិនបច្ចុប្បន្ននេះ ត្រូវបានបង្កប់នៅក្នុងប្រវត្តិសាស្រ្ត និង វប្បធម៌របស់ប្រទេសចិនរាប់រយឆ្នាំមកហើយ។

បើតាមលោក ស៊ី ជិងពីង ចិនធ្វើការសន្និដ្ឋានដោយឯករាជ្យដោយផ្អែកលើគុណសម្បត្តិនៃបញ្ហានីមួយៗ អ្នកតស៊ូមតិរក្សាច្បាប់អន្តរជាតិ និង បទដ្ឋានដែលទទួលស្គាល់ជាសកលសម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និង ប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយទាំងនេះគឺជាគោលការណ៍សំខាន់ៗដែលគាំទ្រវិធីសាស្រ្តរបស់ចិន ចំពោះវិបត្តិអ៊ុយក្រែន។

លោកស៊ី បានជំរុញឱ្យភាគីទាំងអស់ត្រូវតែរួមគ្នាគាំទ្ររុស្ស៊ី និង អ៊ុយក្រែន ក្នុងការមានកិច្ចសន្ទនា និង ការចរចាដែលនឹងបង្កើតលទ្ធផល និងនាំទៅរកសន្តិភាព។ចំណែកអាម៉េរិក និងអង្គការណាតូ គួរតែមានការសន្ទនាជាមួយរុស្ស៊ី ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន និងបន្ធូរបន្ថយ។ 

ប្រធានាធបតិចិនរូបនេះ បានសង្កត់ធ្ងន់ថា “ក្នុងនាមជាអ្នកដឹកនាំប្រទេសធំៗ យើងត្រូវគិតអំពីរបៀបដោះស្រាយបញ្ហាសកលឲ្យបានត្រឹមត្រូវ និង កាន់តែមានផលប៉ះពាល់"៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង