Yearendyearend1140x150

ថៃ ចេញវិធានការកូវិដ១៩ថ្មីសម្រាប់ថ្ងៃចូលឆ្នាំខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ពិធីបុណ្យចូលឆ្នាំថៃកាលពីកន្លងទៅ

បាងកក៖ រដ្ឋាភិបាលថៃនឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីរកមធ្យោបាយទប់ស្កាត់ការរីករាលដាលនៃមេរោគកូវិដ១៩ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្ត ដែលរួមមានការហាមឃាត់ការលេងទឹកផងដែរ។ ការហាមឃាត់នេះគឺស្ថិតក្នុងចំណោមគំនិតដែលស្នើឡើងដោយក្រសួងសុខាភិបាលសាធារណៈកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ និងជាប្រធានមជ្ឈមណ្ឌលប្រតិបត្តិការសម្រាប់ការគ្រប់គ្រងស្ថានភាពកូវិដ១៩ (CCSA) ។

CCSA (មជ្ឈមណ្ឌលតាមដានស្ថានការណ៌កូវិដ) បានស្នើសុំឱ្យអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំ ស្របតាមការប្រុងប្រយ័ត្ន និងការណែនាំអំពីសុខភាព ដែលនឹងត្រូវបង្ហាញដោយក្រសួងសុខាភិបាលសាធារណៈ ក្រសួងវប្បធម៌ និងក្រសួងទេសចរណ៍ និងកីឡានៅក្នុងកិច្ចប្រជុំនេះ។ ក្រោមសំណើនេះ សកម្មភាពប្រពៃណីដូចជា បុណ្យមាឃបូជា និងពិធីដង្ហែរទំនប់ទឹក (ស្រោចទឹកលើដៃញាតិញោមជាទីគោរព) នឹងត្រូវបានអនុញ្ញាតិឱ្យប្រព្រឹត្តទៅបានតែនៅក្នុងតំបន់ពិសេស ក្រោមវិធានការទប់ស្កាត់ជំងឺដ៏តឹងរ៉ឹង។

យ៉ាងណាមិញ សំណើនេះ ផ្ទុយទៅនឹងអនុសាសន៍ដែលធ្វើឡើងដោយលោក Somsak Akkasilp អគ្គនាយកនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្ត ដែលពីមុនបានជំរុញឱ្យប្រជាពលរដ្ឋដែលមានគម្រោងត្រឡប់ទៅស្រុកកំណើតរបស់ពួកគេក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ជៀសវាងការចូលរួមក្នុងប្រពៃណីទំនៀមទំលាប់ ដូចជាការលេងទឹកជាដើម ។ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគណាមួយក្នុងចំណោមសមាជិកគ្រួសារដែលមានវ័យចំណាស់។

ទន្ទឹមនឹងនេះ លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការបានមានប្រសាសន៍ថា នាយកដ្ឋានគ្រប់គ្រងជំងឺក៏នឹងស្នើឡើងនូវការកំណត់ និងវិធានការប្រុងប្រយ័ត្នរបស់ខ្លួននៅក្នុងកិច្ចប្រជុំ CCSA ផងដែ លោកឧត្តមសេនីយ៍ Supoj បាននិយាយថា រដ្ឋាភិបាលត្រូវតែពិចារណាលើបញ្ហានេះឱ្យបានហ្មត់ចត់ ព្រោះកន្លែងបែបនេះបង្កហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។ លោកបានបន្តថា CCSA ក៏នឹងពិចារណាលើសំណើរបស់ក្រសួងសុខាភិបាលសាធារណៈ ដើម្បីបន្ធូរបន្ថយតម្រូវការមុនការធ្វើដំណើរមួយចំនួន។ នៅក្រោមច្បាប់ដែលបានស្នើឡើង អ្នកដំណើរដែលស្ថិតនៅក្រោមគម្រោង Test & Go នឹងមិនត្រូវបានតម្រូវឱ្យបង្ហាញលទ្ធផលតេស្ត RT-PCR អវិជ្ជមានដែលត្រូវចំណាយពេលរហូតដល់ ៧២ ម៉ោងមុនពេលចេញដំណើររបស់ពួកគេ។

លោក Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលសាធារណៈបានប្រកាសមុននេះថាអ្នកដំណើរនឹងត្រូវបានតម្រូវឱ្យធ្វើតេស្ត RT-PCR នៅពេលមកដល់និងការធ្វើតេស្ត antigen ដោយខ្លួនឯងនៅថ្ងៃទី ៥ ខណៈពេលដែលការធានារ៉ាប់រងសុខភាពសម្រាប់ភ្ញៀវបរទេសនឹងត្រូវបានកាត់បន្ថយពី យ៉ាងតិច ៥០,០០០ ដុល្លារអាមេរិក (១,៦ លានបាត) ដល់ ២០,០០០ ដុល្លារ។

គួរបញ្ចាក់ថា ប្រជាជនថៃនឹងបានឈប់សម្រាករយៈពេលប្រាំថ្ងៃក្នុងឱកាសបុណ្យសង្ក្រាន្តឆ្នាំនេះចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែមេសា ហើយប្រជាជនជាច្រើនរំពឹងថានឹងធ្វើដំណើរទៅខេត្តកំណើតរបស់ពួកគេ។ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងមិនដាក់បម្រាមលើការធ្វើដំណើរនៅឆ្នាំនេះទេ។ លោកបណ្ឌិត Somsak បាននិយាយថា ផ្ទុយទៅវិញ យើងនឹងចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសចាប់ពីថ្ងៃទី ២១-៣១ ខែមីនា ដើម្បីផ្តល់វ៉ាក់សាំងឲ្យបានចំនួន 70% នៃប្រជាពលរដ្ឋវ័យចំណាស់ ១២ លាននាក់របស់ប្រទេសយើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង