Cc time
Cct850x100 1
Itt 0  web banner

ទីក្រុងភ្នំពេញទទួលបានភាពអស្ចារ្យជាមួយនឹង H&M

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ហាង H&M ភ្នំពេញ មានទីតាំង G-ជាន់ទី1 ក្នុង Sweet Zone ផ្សារទំនើប AEON Mall Phnom Penh 1

យីហោម៉ូដសម្លៀកបំពាក់H&M បានបើកដំណើរការដោយជោគជ័យរបស់ខ្លួន ដំបូងគេក្នុងរាជធានីភ្នំពេញ។ មនុស្សម្នាជាច្រើនដែលបានកំពុងតម្រង់ជួររង់ចាំដោយក្តីរំភើប នឹងការអបអរសាទរយ៉ាងខ្លាំង ដើម្បីចូលក្នុងហាង H&M ដំបូងគេក្នុងទីក្រុងភ្នំពេញនេះ។

ដោយរង់ចាំ ហាងបើកលក់នៅម៉ោង 09:00ព្រឹក ថ្ងៃសុក្រទី18 ខែមិនា, អតិថិជនពិតជារំភើបចិត្តយ៉ាងខ្លាំងនៅមាត់ទ្វារនៃហាងតាំងពីម៉ោង 8:00ព្រឹក។ តារាបង្ហាញម៉ូតទាំងអស់ក៏រីករាយផងដែរ ក្នុងការទិញទំនិញ បណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុត ដែលបង្ហាញពីពណ៌រស់រវើក ឬពណ៌ស្រស់ឆើតឆាយ ម៉ូតប្លែកៗ និងសម្ភារៈនិរន្តន៍ភាពពីការប្រមូលផ្តុំទៅដោយម៉ូតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ 2022នេះ នៅថ្ងៃបើកសម្ពោធដំបូងរបស់ H&M AEON Mall Phnom Penh1 ។

លោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជានិងប្រទេសថៃរបស់ H&M បាននិយាយថា “វាពិតជារីករាយ និងរំភើបចិត្តណាស់ដែលបានឃើញមនុស្សជាច្រើនដែលកំពុងរង់ចាំការបើកហាងដំបូងរបស់ H&M នៅទីក្រុងភ្នំពេញ។ យើងខ្នះខ្នែងក្នុងការនាំយកម៉ូត និងគុណភាពក្នុងតម្លៃដ៏ល្អបំផុត ក្នុងមធ្យោបាយប្រកបដោយ និរន្តន៍ភាព ទៅកាន់ទីក្រុងថ្មីមួយ។ យើងពិតជាកោតសរសើរចំពោះការស្វាគមន៍ដ៏ល្អ ដែលយើងមាននៅក្នុងទីក្រុងភ្នំពេញ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវការប្រមូលផ្តុំម៉ូតសម្លៀកបំពាក់ H&M និងធ្វើឱ្យអតិថិជនរបស់យើងរំភើបចិត្តដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួន និងរូបរាងដែលពួកគេចូលចិត្ត” ។

អ្នកដែលត្រូវបានអញ្ជើញឱ្យមកចូលរួមមានដូចជា ជា ស្រីនា, ហុង ស្រីពេជ្រ, តារា មុនីរ័ត្ន, ប៉ែន ចំរុង, វ៉ាន់ ម៉ៅហ្សូលីនដា, វី ឌីណែត, គឹម ម៊ីសៀង, តេង ហ៊តណារ៉ុង, អ៊ិន សេងហួ និង យឹម ណារ៉ ដើម្បីទទួលយកបទពិសោធន៍ក្នុងការបើកដំណើរការហាង H&M ដំបូងគេក្នុងរាជធានីភ្នំពេញ។

របៀបវារៈសម្រាប់កម្មវិធីនៃថ្ងៃបើកដំណើរការលក់ដំបូងនាថ្ងៃសុក្រ ទី18 ខែមីនា មានការប្រគល់រង្វាន់ដល់អតិថិជន ក្រុមដំបូងដែលបានតម្រង់ជួរ, ចម្រៀងជួនពរ, និងពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការដោយ លោក Philippe Lassaux: CEO & Country Manager នៃ H&M ប្រទេសកម្ពុជានិង ប្រទេសថៃ, Syed Hamza Ameer: អ្នកគ្រប់គ្រងប្រតិបត្តិការ, Pimmnapah Sithisuppaya: អ្នកគ្រប់គ្រងប្រចាំតំបន់, Amyna Chamrong: អ្នកគ្រប់គ្រងហាង Mr. Tsuboya Masayuki: Managing Director of Aeon Mall Cambodia, Mr. Yoshioka Satoru: General Manager of Aeon Mall Cambodia, Mr. Kakuhari Keiichiro: Leasing General Manager of Aeon Mall Cambodia and Ms. Kannitha Nuon, Leasing Manager of Aeon Mall Cambodia .

ហាង H&M ភ្នំពេញ មានទីតាំង G-ជាន់ទី1 ក្នុង Sweet Zone ផ្សារទំនើប AEON Mall Phnom Penh 1។ បើកចាប់ពីម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជារៀងរាល់ថ្ងៃ។

ដើម្បីអបអរសាទរនៃការបើកសម្ភោធដំណើរការរបស់ខ្លួន H&M AEON Mall Phnom Penh 1 មានការបញ្ចុះតម្លៃ 25% គ្រប់មុខម៉ូតសម្លៀកបំពាក់ លើតម្លៃធម្មតាសម្រាប់រយៈពេលតែ 3ថ្ងៃ ក្នុងអំឡុងថ្ងៃទី 18 ដល់ថ្ងៃទី 20 ខែមីនា ឆ្នាំ 2022៕



Khcct banner

អត្ថបទទាក់ទង