Yearendyearend1140x150

ក្រសួងអប់រំជូនដំណឹងស្ដីពីការប្រលងបញ្ចប់លើកទី១ នៃអ្នកប្រើកម្មវិធី ប៊ីប

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃទី១៧ ខែមីនា បានជូនដំណឹងស្ដីពីការប្រឡងបញ្ចប់លើកទី១ កម្មវិធី ប៊ីប ឆ្នាំ២០២២។ កម្មវិធីប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៧ ខែមីនា ឆ្នាំ២០២២ខាងមុខនៅតាមមណ្ឌលសិក្សានីមួយៗ។ សម្រាប់អ្នកដែលដែលបានបញ្ចប់ការសិក្សាមុខវិជ្ជាចាំបាច់ អាចដាក់ពាក្សស្នើសុំការប្រឡងជាមួយ លោកគ្រូ អ្នកគ្រូ អ្នកសម្របសម្រួល ឲ្យបានមុនថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ខាងមុខ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ កម្មវិធី ប៊ីប (BEEP) គឺបង្កើតឡើងដើម្បីជួយអ្នកដែល បោះបង់ការសិក្សាត្រឹមថ្នាក់ទី៧ ទី៨ និងទី៩ ឲ្យទទួលបានឱកាសបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) តាមរយៈការសិក្សាដោយខ្លួនឯងតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយភាពបត់បែន។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការសិក្សា សិស្សអាចបន្តចុះឈ្មោះបណ្តុះបណ្តាលជំនាញ នៅវិទ្យាស្ថានអប់រំ បណ្តុះបណ្តាល និងបច្ចេកទេស (TVET) នៅក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ឬ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា។

- ដើម្បីចុះឈ្មោះចូលរៀនសូមចុចតំណរ៖ https://goo.gl/L2w6H5

- ព័ត៌មានលម្អិត ៖ ០១០៣៩៤៤០៧ ឬ សារអេឡិចត្រូនិក៖ [email protected]


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្មវិធី ប៊ីប BEEP
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង