Cc time
Cct850x100 1
Itt 0  web banner

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial នឹងប្រព្រឹត្តទៅថ្ងៃទី១៩មីនា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អង្គការផ្កាយ សមុទ្រកម្ពុជានឹងស្វាគមន៍វត្តមានកុមារ និងយុវជនចំនួន ៥៤០នាក់មកកាន់ទីលានបាល់ ទាត់អង្គការផ្កាយសមុទ្រ ដែលស្ថិតនៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ដើម្បីចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំរបស់អង្គការផ្កាយសមុទ្រកម្ពុជា។ ក្រុម ដែលចូលរួមត្រូវចំណាយពេលជាងប្រាំបីម៉ោងធ្វើដំណើរពីខេត្តផ្សេងៗ ដើម្បីមកប្រកួតក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំនេះ។

ឆ្នាំ២០២២ គឺជាឆ្នាំទីប្រាំបីហើយ ដែលអង្គការទទួលពានរង្វាន់អន្តរជាតិមួយនេះបានសហការជាមួយ នឹងមូលនិធិ Ian Thompson Memorial ។ លោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មុះមុតម្នាក់ និងគាំទ្រចំពោះបេសកកម្មរបស់អង្គការផ្កាយសមុទ្រកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈ លទ្ធភាពស្មើៗគ្នាក្នុងការទទួលបានការអប់រំ ការថែទាំសុខភាព និងកីឡា ។ ដើម្បីរក្សាឲ្យបាននូវកេរ្តិ៍ ដំណែលរបស់ឪពុក លោក Alistair ដែលជាកូនប្រុសបានបន្តផ្តល់ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារានេះតរៀងមក ចាប់តាំងពីឪពុករបស់លោកបានទទួលមរណភាព ។

ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកម្ពុជាបានធ្វើការ ជាមួយនឹងកុមារ និងយុវជន ដែលរងផលប៉ះពាល់ពីភាពក្រីក្រ ការរើសអើងយេនឌ័រ និងពិការភាពជា ដើម ។ កម្មវិធីមួយនេះបានលើកទឹកចិត្តដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អសម្រាប់សុខភាព និង អភិវឌ្ឍជំនាញសំខាន់ៗ តាមរយៈការរៀនសូត្រពីកម្មវិធីសិក្សាបាល់ទាត់សម្រាប់ការផ្លាស់ប្រែសង្គម និងការប្រកួតដោយភាពយុត្ថិធម៌។

លោក សុខ បូរ៉ាន់ ជាមន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់បានពន្យល់ពីដំណើរការនៃព្រឹត្តិការណ៍ ប្រកួតនេះថា៖ “ពួកយើងបានអញ្ជើញក្រុមបាល់ទាត់ជាច្រើនមកពីអង្គការ និងសាលារៀនដៃគូឲ្យមក ចូលរួមព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial នេះ ។ ក្រុមនៅរាជធានីភ្នំពេញ ទទួលបានការហ្វឹកហាត់បាល់ទាត់ និងរៀនសូត្រកម្មវិធីសិក្សាកីឡាពីគ្រូបង្វឹករបស់អង្គការ ហើយពួក យើងក៏កំពុងតែធ្វើការជាមួយនឹងក្រុមនៅតាមខេត្តផ្សេងៗកាន់តែច្រើនតាមដែលអាចធ្វើទៅបានផង ដែរ ។”

ឆ្នាំនេះ អង្គការផ្កាយសមុទ្រកម្ពុជានឹងស្វាគមន៍វត្តមានក្រុមបាល់ទាត់ចំនួន ៤៥ក្រុម មកពីខេត្តចំនួន៨ ដោយបែងចែកទៅតាមប្រភេទអាយុដូចជា៖ ក្រុមកុមារាអាយុក្រោម១០ឆ្នាំ អាយុក្រោម១៤ឆ្នាំ និងអាយុ ក្រោម១៦ឆ្នាំជាដើម ។ ក្រុមទាំងនេះនឹងប្រកួតចំនួន ៥លើក ដើម្បីសន្សំពិន្ទុទៅប្រកួតនៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ។ ហើយក្រុម ដែលឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងចូលរួមប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ ។

អង្គការផ្កាយសមុទ្រកម្ពុជា គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើ សហគមន៍របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយ និរន្តរភាពនៅក្នុងរាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល។


Khcct banner

អត្ថបទទាក់ទង