Yearendyearend1140x150

អ្នកកើតកូវីដម្តងទៀតប្រឈមបញ្ហា«សរសៃប្រសាទ,បេះដូង,ថ្លើម,តម្រងនោម»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា នៅថ្ងៃទី ១៧ មីនានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩។ក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវថា មានប្រហែលជា​២៣-២៦%​ នៃអ្នកជាសះស្បើយពីកូវីដ-១៩ គឺមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាឆាប់បាក់ទឹកចិត្ត និង ឆាប់ព្រួយជាដើម ហើយអ្នកកើតកូវីដឡើងវិញប្រឈមបញ្ហា«សរសៃប្រសាទ,បេះដូង,ថ្លើម,តម្រងនោម»។

ក្រសួងសុខាភិបាល បានពន្យល់ថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចមានរោគសញ្ញាដែលនៅសេសសល់មានជាអាទិ៍ ឆាប់ នឿយហត់ ឬមានអារម្មណ៍ថា ដូចជាខ្សោយជាងមុនពេលឈឺ, ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាក ដកដង្ហើម ឬមានអារម្មណ៍ថា ដូចជារៀងថប់ៗដង្ហើម, បន្តនៅភ្នកខ្លះៗ, អាចឈឺសន្លាក់ដៃជើង, អាចមាន ឈឺដើមទ្រូងខ្លះៗ,មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់, ឈឺសាច់ដុំ ឬឈឺក្បាល, បេះដូងដើរញាប់ជាងមុន។

បើតាមក្រសួងសុខាភិបាល រោគសញ្ញាខាងលើនេះនឹងអាចបាត់ទៅវិញ ក្នុងរយៈពេល៦-១២ខែ ឬអាចខ្លីជាងនេះ ឬ ក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលម្នាក់ៗ។តែក្រសួងបានអំពាវនាវចាំបាច់ត្រូវចៀសវាងកុំបណ្តោយខ្លួនឱ្យមានការឆ្លងកូដ-១៩ម្តងទៀត ព្រោះវាអាចបន្ថែមភាពប៉ះពាល់មិនល្អដល់សរីរាង្គដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម។

ក្រសួងស្នើដល់ពលរដ្ឋ ព្យាយាមការពារកុំឱ្យជំងឺនេះមានលទ្ធភាពវៃលុកមកលើសរីរាង្គកាយ ព្រោះជំងឺកូវីដ-១៩ ក៏មិនមែនជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា និង រិតតែមិនមែនជាជំងឺដែលសាមញ្ញពេកនោះដែរ ថ្វីត្បិតតែវាមានលក្ខណៈដូចជាស្រាល ដោយសារមានការរួមចំណែកមួយភាគធំពីវ៉ាក់សាំង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង