Cc time
Cct850x100 1
Itt 0  web banner

Biden បានហៅPutin ថាជា "ឧក្រិដ្ឋជនសង្រ្គាមដ៏ព្រៃផ្សៃ"

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំសហរដ្ឋអាម៉េរិក ចូ បៃដិន

វ៉ាស៊ីនតោន៖ ប្រធានាធិបតី Joe Biden នៅថ្ងៃពុធ ទី១៦ ខែមីនាកន្លងទៅ បានដាក់រហ័សនាមថ្មីឲ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា "គឺជាឧក្រិដ្ឋជនសង្គ្រាមដ៏ព្រៃផ្សៃ" សម្រាប់ការវាយប្រហារអ៊ុយក្រែន លោក បៃដិន បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែមចំនួន ៨០០ លានដុល្លារអាមេរិក រួមទាំងអាវុធ ដើម្បីបាញ់ទម្លាក់យន្តហោះ និងរថក្រោះរបស់រុស្ស៊ី។

លោក Biden បាននិយាយទៅកាន់អ្នកកាសែតថា "អូ ខ្ញុំគិតថាពូទីនគឺជាឧក្រិដ្ឋជនសង្គ្រាមដ៏ព្រៃផ្សៃ" ដោយលោកបន្តថាលោកមិនជួបជាមួយមេដឹកនាំព្រៃផ្សៃដូចពូទីនឡើយ នេះគឺជាលើកទីមួយហើយដែលលោក Biden ដាក់ឈ្មោះលោក Putin ជាសាធារណៈថាជាមេនាំភ្លើងនៃសង្រ្គាម។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយថា លោក Biden កំពុងនិយាយចេញពីបេះដូង ដោយកត់សម្គាល់ថា មានដំណើរការផ្លូវច្បាប់ដាច់ដោយឡែកមួយ ដើម្បីកំណត់ថាតើលោក ពូទីន បានបំពានច្បាប់អន្តរជាតិ និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមរឺយ៉ាងណា ខណៈដែលសហភាពអ៊ឺរ៉ុបបានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះរុស្សី។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី នៅថ្ងៃទី ១៥ មីនា បានសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីអាម៉េរិកជាច្រើនរួមទាំងប្រធានាធិបតី Joe Biden ហាមមិនឱ្យជាន់ទឹកដីរបស់ប្រទេសរុស្ស៊ី។ការសម្រេចនេះ ធ្វើឱ្យការកើនឡើងមួយទៀតនៅក្នុងភាពតានតឹងរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង លោកខាងលិច នៅពេលដែលកងកម្លាំងយោធារុស្ស៊ីបន្តការលុកលុយរបស់ពួកគេលើអ៊ុយក្រែន។

ក្រសួងការបរទេសរុស្ស៊ី កំពុងបន្ថែមបុគ្គលមួយចំនួនចូលទៅក្នុង "បញ្ជីបញ្ឈប់" ដែលរារាំងពួកគេមិនឱ្យចូលប្រទេសរុស្ស៊ី។មន្ត្រីអាម៉េរិកទាំងនោះមានជាអាទិ៍ អគ្គសេនាធិការ ឧត្តមសេនីយ Mark Milley ទីប្រឹក្សាសន្តិសុខជាតិ Biden លោក Jake Sullivan នាយក CIA លោក William Burns លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki ទីប្រឹក្សារងសន្តិសុខជាតិ លោក Daleep Singh នាយកទីភ្នាក់ងារ USAID លោក Samantha Power អនុរដ្ឋលេខាធិការរតនាគារ Adewale Adeyemo និងសហរដ្ឋអាមេរិ រួមបញ្ចូលផងដែរនូវបុគ្គលមិនមែនក្នុងជួររដ្ឋាភិបាលផ្សេងទៀត រួមទាំងកូនប្រុសរបស់ប្រធានាធិបតី លោក Hunter Biden និងអតីតបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក និងជាអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton៕

Khcct banner

អត្ថបទទាក់ទង