Cc time
Cct850x100 1
Itt 0  web banner

លោកស្រី ឱ វណ្ណឌីន៖២៣-២៦%នៃអ្នកជាសះស្បើយកូវីដមានបញ្ហាផ្លូវចិត្ត និងមានរោគសញ្ញាជំងឺផ្សេងៗ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។

ភ្នំពេញ៖ តាមការសិក្សា របស់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តបរទេសមួយចំនួនលើអ្នកជាសះស្បើយពីជំងឺកូវីដ-១៩មួយចំនួន គេសង្កេត ឃើញថា មានប្រហែលជា២៣-២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយជាដើម។ នេះបើតាមលោកស្រី ឱ វណ្ណឌីន ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ២៣-២៦%នៃអ្នកជាសះស្បើយពីកូវីដគឺមានបញ្ហាផ្លូវចិត្ត។ ទន្ទឹមនឹងនោះ ភាពឆាប់នឿយហត់ ឬមានអារម្មណ៍មិនសូវមានកម្លាំងកំហែង ក៏ សង្កេតឃើញមានដែរ និងមួយចំនួនទៀត ក៏មានការឆាប់ទទួលបាននូវការឆ្លងជំងឺកូវីដ-១៩ឡើងវិញផងដែរ។ ករណីនេះ អាស្រ័យលើសរីរាង្គរបស់បុគ្គលម្នាក់ៗដែលមានការឆ្លើយតប និងការវិវត្តន៍កើតមានមិនដូចគ្នា នោះឡើយ ជាពិសេស ស្ថានភាពនៃអង់ទីគ័ររបស់បុគ្គលឆ្លើយតបទប់ទល់ទៅនឹងជំងឺនេះ ហើយក៏ អាស្រ័យលើស្ថានភាពដែលបុគ្គលបានឆ្លងកាត់សភាពជំងឺស្រាល ឬជំងឺធ្ងន់ធ្ងរផងដែរ។

លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ការសិក្សាក៏បាន បង្ហាញថា អាចមានរោគសញ្ញាដែលនៅសេសសល់បន្តក្នុងរយៈពេលប្រហែលជាមួយឆ្នាំក្រោយពីបានជា សះស្បើយពីជំងឺកូវីដ-១៩ (បុគ្គលខ្លះក៏មិនមានបញ្ហានេះដែរ) ដែលគេសង្កេតឃើញមានដូចជា៖ ឆាប់ នឿយហត់ ឬមានអារម្មណ៍ថាដូចជាខ្សោយជាងមុនពេលឈឺ, ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាក ដកដង្ហើម ឬមានអារម្មណ៍ថា ដូចជារៀងថប់ៗដង្ហើម, បន្តនៅភ្នកខ្លះៗ, អាចឈឺសន្លាក់ដៃជើង, អាចមាន ឈឺដើមទ្រូងខ្លះៗ,មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់, ឈឺសាច់ដុំ ឬឈឺក្បាល, បេះដូង ដើរញាប់ជាងមុន, និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម។

លោកស្រី ឱ វណ្ណឌីន បានបន្តថា រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយៈពេល៦-១២ខែ ឬអាចខ្លីជាងនេះ ឬ ក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ និងការធ្វើលំហាត់ប្រាណ ព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្តោយខ្លួនឱ្យមានការឆ្លងកូដ-១៩ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គលដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោម ជាដើម។

លោកស្រី ឱ វណ្ណឌីន បានរម្លឺកថា សម្រាប់ជំងឺកូវីដ-១៩ ជាពិសេសពពួកបម្លែងថ្មីអូមីក្រុងនេះ សូមប្រជាពលរដ្ឋមានការយល់ ដឹងថា លទ្ធភាពវៃលុករបស់វាមកលើសរីរាង្គកាយមនុស្សអាចកើតមានមិនអាចមើលរំលងបានឡើយ ហើយជំងឺកូវីដ-១៩ ក៏មិនមែនជាជំងឺផ្តាសាយក្នុងលក្ខណៈធម្មតា និងរិតតែមិនមែនជាជំងឺដែលសាមញ្ញ ពេកនោះដែរ ថ្វីត្បិតតែ វាមានលក្ខណៈដូចជាស្រាល ដោយមួយចំណែកធំដោយសារឥទ្ធិពលបានមកពីការ ស្រោចស្រពវ៉ាក់សាំងបានច្រើននៅក្នុងសហគមន៍៕

Khcct banner

អត្ថបទទាក់ទង