Yearendyearend1140x150

ធនាគារកាណាឌីយ៉ា បើកដំណើរការសាខាថ្មី«សាខាកោះពេជ្រ» ចាប់ពីថ្ងៃទី១៨ ខែឧសភានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ធនាគារកាណាឌីយ៉ា បើកដំណើរការសាខាថ្មី«សាខាកោះពេជ្រ» ជាសាខាទី៦១របស់ខ្លួននៅទីក្រុងកោះពេជ្រ ជាផ្លូវការចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះតទៅ។ ដើម្បីអបអរសាទរការបើកដំណើរការជាផ្លូវការ សាខាកោះពេជ្រមានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ និងរង្វាន់លើកទឹកចិត្តជាច្រើនជូនអតិថិជនដែលបានអញ្ជើញមកធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយធនាគារកាណាឌីយ៉ា។

សម្រាប់សាខាកោះពេជ្រ មានផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបរួមមាន ប្រាក់បញ្ញើ (ជាប្រាក់ដុល្លារអាមេរិក, ប្រាក់រៀល និងប្រាក់យាន់ចិន) ឥណទាន (ឥណទានផ្ទះ, ឥណទានយានយន្ត ឥណទាន ផ្ទាល់ខ្លួន) និងឥណទានសម្រាប់សហគ្រាសខ្នាតតូច -មធ្យម, ហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ/លិខិតធានា សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស សេវាប្តូរប្រាក់ សេវាបង់ពន្ធ ប័ណ្ណឥណទាន សេវាកម្មធនាគារចល័តតាមទូរសព្ទដៃ ម៉ាស៊ីនដក-ដាក់ប្រាក់ដំណើរការ២៤ម៉ោង/១សប្តាហ៍ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

ធនាគារកាណាឌីយ៉ា ក.អ សាខាកោះពេជ្រ សូមស្វាគមន៍ក្រុមហ៊ុន និងអតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាថ្មីបំផុត ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ប្រភេទ និងដើម្បីសួរនាំព័ត៌មានបន្ថែមផ្សេងៗ តាមរយៈលេខទូរសព្ទ ០៧១ ៦៦៤៦ ៣៣៣/ ០៧១ ២៧៦១ ៣៣៣។

សូមបញ្ជាក់ថា ធនាគារកាណាឌីយ៉ា ក.អ គឺជាធនាគារដ៏ធំជាងគេគិតលើ តារាងតុល្យការ (ទ្រព្យ សកម្ម, ទំហំ កម្ចី និងប្រាក់ បញ្ញើ) នៅប្រទេសកម្ពុជា ដែលបានបើកដំណើរការអស់រយៈពេល ២៩ឆ្នាំមកហើយ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង