Yearendyearend1140x150

«ស៊ីស៊ីថាមស៍»ជាប់ចំណាត់ថ្នាក់២០ដែលជាសារព័ត៌មានភាសាចិនខ្លាំងទូទាំងពិភពលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សារព័ត៌មាន 《The Cambodia China Times》របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ទី ២០ នៃប្រព័ន្ធផ្សព្វផ្សាយភាសាចិនដែលមានឥទ្ធិពលទូទាំងពិភពលោក ក្រៅពីប្រព័ន្ធផ្សព្វក្នុងប្រទេសចិន។តារាងចំណាត់ថ្នាក់ ត្រូវបានប្រកាសឡើងដោយប្រព័ន្ធផ្សព្វផ្សាយភាសាចិនដែលមានឥទ្ធិពលទូទាំងពិភពលោក ក្នុងឆមាសទីពីរនៃឆ្នាំ២០២១។

នៅខែមេសាឆ្នាំ២០២១ សារព័ត៍មាន 《The Cambodia China Times》ជាភាសាចិនរបស់ប្រទេសកម្ពុជា បានចាប់ផ្តើមចូលរួមក្នុងកម្មវិធីវាយតម្លៃចំណាត់ថ្នាក់ប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនដែលមានឥទ្ធិពលទូទាំងពិភពលោក ដែលកម្មវិធីវាយតម្លៃចំណាត់ថ្នាក់នេះ រៀបចំធ្វើឡើងរួមគ្នាដោយ ទីភ្នាក់ងារសារព័ត៌មានចិន China News Service និង វិទ្យាស្ថានសារព័ត៍មាននៃសាកលវិទ្យាល័យទំនាក់ទំនងនៃប្រទេសចិន(Communication University of China)។

យោងតាមទីភ្នាក់ងារសារព័ត៌មានចិន China News Service ដែលបានផ្សព្វផ្សាយថា៖ ក្នុងចំណោមតារាងចំណាត់ថ្នាក់ប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនដែលមានឥទ្ធិពលទូទាំងពិភពលោក TOP៣០ គឺ សារព័ត៍មានThe Cambodia China Times បានជាប់ចំណាត់ថ្នាក់ទី២០ តែចំណាត់ថ្នាក់នេះមិនបានរាប់បញ្ចូលប្រព័ន្ធផ្សព្វក្នុងប្រទេសចិននោះទេ។

ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយភាសាចិនទូទាំងពិភពលោក 《The Cambodia China Times》ស្ថិតក្នុងចំណាត់ថ្នាក់ទី១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសកម្ពុជា ។

ចំណែកឯចំណាត់ថ្នាក់ពីលេខមួយដល់លេខបី ក្នុងតារាងចំណាត់ថ្នាក់ប្រព័ន្ធផ្សព្វផ្សាយភាសាចិនមានឥទ្ធិពលទូទាំងពិភពលោកនោះ គឺ 《China Press》និង 《Sin Chew Daily》របស់ប្រទេសម៉ាឡេស៊ី និង 《lianhe zaobao》របស់ប្រទេសសិង្ហបុរី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: cctimes
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង