Yearendyearend1140x150
Img 0571

ក្រសួងយុត្តិធម៌៖ ការកកស្ទះសុំណុំរឿងមិនដោយសារ«អំពើពុករលួយ»

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ នៅថ្ងៃទី ១៨ ឧសភានេះ បានថ្លែងការពារថា ការកកស្ទះសុំណុំរឿង មិនមែនកើតឡើងដោយសារអំពើពុករលួយនោះទេ គឺដោយសារមានសុំណុំរឿងមានការកើនឡើង។ ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទព័ត៌មាន ស្តីពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

លោក កើត រិទ្ធ បានគូសបញ្ជាក់ថា នៅពេលមានការប្រព្រឹត្តអំពើពុករលួយ តើមានអ្នកចេញមុខប្ដឹងច្រើនដែរទេ? ក្រសួងយុត្តិធម៌មិនធ្វើការលើការប្រឆាំងអំពើពុករលួយទេ ដូចឯកឧត្ដម ឱម យ៉ិនទៀត បញ្ជាក់ លឿន ត្រឹមត្រូវ យុត្តិធម៌ជាការងាររបស់ក្រសួងយុត្តិធម៌ក្នុងការអនុវត្តយុទ្ធនាការ។ ប៉ុន្តែប្រសិនបើមានអំពើពុករលួយកើតឡើង នេះជាសមត្ថកិច្ចផ្ដាច់មុខរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

លោក កើត រិទ្ធ បន្តថា ប្រសិនបើមានការប្រព្រឹត្តអំពើពុករលួយកើតឡើងច្រើន ដូចដែរបាននិយាយតៗគ្នានោះ សូមឲ្យមានការសម្ដែងសកម្មភាពចេញមកខាងក្រៅ ជាពិសេសការផ្ដល់ជូននៅភស្តុតាង និងប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដែលសមត្ថកិច្ចក្នុងរឿងនេះ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងយុត្តិធម៌នឹងស្វាគមន៍ចំពោះការចូលរួម ឬចែករំលែកព័ត៌មានមកក្រសួង ហើយក្រសួងនឹងធ្វើការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។ លោកថា អភិក្រមទាំងពីរនេះ គឺជាជំហានមួយក្នុងការបោះទៅមុខ ដើម្បីស្ទាបស្ទង់វាយតម្លៃរាល់បញ្ហាប្រឈមនៅតាមសាលាជម្រះក្ដី ហើយក៏ចង់ដឹងថាអភិក្រមទាំងពីរដែលបានដាក់ចេញនេះ ត្រូវបានគោរពខ្ជាប់ខ្ជួនដែរឬទេ។

លោក បានបន្ថែមថា ប្រសិនបើមានការធ្វើការយ៉ាងសកម្ម ការដោះស្រាយការកកស្ទះសុំណុំរឿងទទួលបានលទ្ធផលកាន់តែច្រើន សម្រាប់ក្រសួងយុត្តិធម៌ បានកំណត់ទិសដៅរបស់ខ្លួន ប្រសិនបើមានការចូលរួមដោយសុច្ឆន្ទៈពីតួអង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលពី៦ទៅ៩ខែ ក្រសួងយុត្តិធម៌អាចសម្រេចបាន ប្រហែល៥០ទៅ៧០ភាគរយនៃផែនការ។ ប៉ុន្តែបានប៉ុន្មានភាគរយក៏ដោយ ឲ្យតែធ្វើទៅតាមច្បាប់ មិនមានបញ្ហា គឺជាជោគជ័យនៅក្នុងយុទ្ធនាការទាំងអស់ ដោយសារដោះស្រាយបានតិច មានន័យថាជួយបន្ធូរការកកស្ទះសុំណុំរឿងកុំឲ្យណែនខ្លាំងពេក ដោះស្រាយបានច្រើនសមត្ថភាពដោះស្រាយកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថា តាំងពីឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ននេះ មានសុំណុំរឿងចំនួន ១២០០០ ខណៈសុំណុំរឿងថ្មីមានចំនួន ២០០ ទៅ ៩០០ នៅក្នុងមួយខែ ដែលធ្វើឲ្យមានការកកស្ទះសុំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង