Yearendyearend1140x150

អ៊ីរ៉ង់អរគុណចិនដែលបានដើរតួនាទីស្ថាបនានៅក្នុងការចរចានុយក្លេអ៊ែរអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ីរ៉ង់អរគុណចិនដែលបានដើរតួនាទីស្ថាបនានៅក្នុងការចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងអរគុណប្រទេសចិន ដែលបានដើរតួនាទីស្ថាបនានៅក្នុងការចរចា ហើយសង្ឃឹមថា ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រ។ ការថ្លែងរបស់លោក Hossein Amir Abdollahian បែបនេះ នធ្វើឡើងនៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ ជាមួយ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ។

លោក Abdollahian បាននិយាយថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រឡប់ទៅតុចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដោះស្រាយបញ្ហាដែលមិនទាន់សម្រេចចុងក្រោយតាមរយៈការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ល្អមួយ។

លោក Abdollahian បានអបអរសាទរដល់ប្រទេសចិនដែលបានរៀបចំ "កិច្ចប្រជុំពីរ" ប្រចាំឆ្នាំដោយជោគជ័យ ហើយប្រាប់លោក Wang អំពីវឌ្ឍនភាពចុងក្រោយបង្អស់ក្នុងការចរចាអំពីការបន្តការអនុលោមតាមផែនការសកម្មភាពទូលំទូលាយរួម (JCPOA) លើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។

លោក Wang បាននិយាយថា ប្រទេសចិនតែងតែគាំទ្រដល់កិច្ចព្រមព្រៀងដំបូងស្តីពីការបន្តការអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយបើកចំហ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។

លោក Wang បានបន្ថែមថា ភាគីចិនយល់ពីកង្វល់ស្របច្បាប់របស់អ៊ីរ៉ង់ និងគាំទ្រអ៊ីរ៉ង់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគីដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា ចំពោះមុខស្ថានការណ៍អន្តរជាតិ និងតំបន់ដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ ដើម្បីជំរុញការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងទិសដៅអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង