Cc time
Cct850x100 1
Itt 0  web banner

ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងចង់ផ្លាស់ប្ដូរវិមានប្រធានាធិបតីទៅក្រសួងការពារជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយនៅថ្ងៃទី១៥ ប្រភពរូប៖ ស៊ីនហួរ

សេអ៊ូល៖ មន្ត្រីស្និទ្ធនឹងប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយនៅថ្ងៃទី១៥ ថា លោកកំពុងពិចារណាយ៉ាងសកម្មក្នុងការផ្លាស់ប្តូរវិមានប្រធានាធិបតី (Blue House) ទៅកាន់អគារក្រសួងការពារជាតិ ក្នុងកណ្តាលទីក្រុងសេអ៊ូល។ ជាលទ្ធផល មានជម្រើសពីរគឺនៅ Gwanghwamun និងក្រសួងការពារជាតិសម្រាប់ការិយាល័យប្រធានាធិបតីថ្មី។

លោក Yoon Suk-yeol គ្រោងនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ១០ ខែឧសភា។ លោកបានសន្យាមុនយុទ្ធនាការឃោសនាបោះឆ្នោតថា ពេលជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងមិនធ្វើការនៅវិមានប្រធានាធិបតីទេ ប៉ុន្តែនៅអគាររដ្ឋាភិបាលក្នុងក្រុង Gwanghwamun។ លោកនិយាយថា វិមានប្រធានាធិបតី គឺជានិមិត្តសញ្ញានៃប្រព័ន្ធប្រធានាធិបតី "អធិរាជ" របស់កូរ៉េខាងត្បូង ដែលរារាំងកំណែទម្រង់នយោបាយ។

ចំពោះទីតាំងជំនួសវិមានប្រធានាធិបតី លោក Yoon Suk-yeol គឺជាមនុស្សដំបូងគេដែលចង់បាន Gwanghwamun ហើយបានបង្កើតក្រុមការងារ "ការផ្លាស់ប្តូរការិយាល័យប្រធានាធិបតីទៅកាន់ Gwanghwamun" ដើម្បីសម្របសម្រួលបញ្ហានេះនៅក្នុងគណៈកម្មាធិការប្រគល់ការិយាល័យប្រធានាធិបតី។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះបានរិះគន់ផែនការនេះថាមិនសមរម្យ ដោយបានចង្អុលបង្ហាញថា Gwanghwamun គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ ហើយថាការផ្លាស់ប្តូរចូលទៅក្នុងវិមានប្រធានាធិបតី និងស្ថាប័នពាក់ព័ន្ធនឹងបង្កបញ្ហាសន្តិសុខ។

មន្ត្រីស្និទ្ធនឹងលោក Yoon Suk-yeol បាននិយាយថា បើប្រៀបធៀបជាមួយអគាររដ្ឋាភិបាល Gwanghwamun និងក្រសួងការបរទេសក្បែរនោះ អគារក្រសួងការពារជាតិមានគុណសម្បត្តិច្រើនជាងផ្នែកសន្តិសុខ។ មិនមានអគារខ្ពស់ៗនៅជិតក្រសួងការពារជាតិទេ វាងាយដាច់ឆ្ងាយពីខាងក្រៅ ហើយមានលេនដ្ឋានដែលអាចប្រើប្រាស់ក្នុងស្ថានភាពអាសន្ន។

យោងតាមមន្ត្រី កំពុងពិចារណាលើគុណសម្បត្តិ និងគុណវិបត្តិនៃការជ្រើសរើសខាងលើ ហើយមិនទាន់មានការសម្រេចចិត្តចុងក្រោយនៅឡើយ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានចង្អុលបង្ហាញថា ការផ្លាស់ទីលំនៅរបស់វិមានប្រធានាធិបតី មិនមែនជាកិច្ចការងាយស្រួលទេ ហើយទាមទារឱ្យមានការពិភាក្សាឱ្យបានទូលំទូលាយជាមុន រួមទាំងរបៀបផ្តល់សេវាសន្តិសុខ សម្ភារៈអ្វីខ្លះដែលត្រូវដំឡើងជាដើម៕

Khcct banner

អត្ថបទទាក់ទង