Yearendyearend1140x150

ការប្រយុទ្ធគ្នារវាងរុស្ស៊ី-អ៊ុយក្រែនបន្តកើតឡើង ខណៈទណ្ឌកម្មលើរុស្ស៊ីធ្លាក់មកជាហូរហែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទាហាន​ម្នាក់​ដើរ​កាត់​រថក្រោះ​អ៊ុយក្រែន​នៅ​លើ​ផ្លូវមួយ​ក្នុង​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)

អ៊ុយក្រែន៖ ចាប់តាំងពី"ប្រតិបត្តិការយោធាពិសេស"រុស្ស៊ីលើប្រទេសអ៊ុយក្រែនមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបំផ្លាញរថក្រោះ និង រថពាសដែករបស់អ៊ុយក្រែនចំនួន ១,៣០៦ គ្រឿង ប្រព័ន្ធរ៉ុក្កែតចំនួន ១២៧ គ្រឿងកាំភ្លើងធំ និង កាំភ្លើងត្បាល់ចំនួន ៤៧១ដើម រថយន្តយោធា និងយន្តហោះគ្មានមនុស្សបើកចំនួន ១៥៦ គ្រឿង និង បានគ្រប់គ្រងទាំងស្រុងលើតំបន់ Kherson នៅភាគខាងត្បូងអ៊ុយក្រែន។នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី ប្រកាសនៅថ្ងៃទី ១៥ មីនាម្សិលមិញ។

គិតត្រឹមថ្ងៃនេះ ការប្រយុទ្ធគ្នារវាងយោធា រុស្ស៊ី និងអ៊ុយក្រែន បាននឹងបន្តកើតមានយ៉ាងខ្លាំងក្លា បង្កឱ្យសម្ភារៈបរិក្ខារស៊ីវិលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយអ្នកស្លាប់ និងរបួស បានកើតមានទាំងសងខាង។កាលពីថ្ងៃច័ន្ទជនស៊ីវិល២០នាក់នៅក្នុងតំបន់លំនៅដ្ឋាននៃទីក្រុង Donetsk បានស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរបស់កងកម្លាំងអ៊ុយក្រែន ខណៈដែលភាគីអ៊ុយក្រែន បាននិយាយថា ក្រុងគៀវបានបាត់បង់ជីវិតយ៉ាងហោចណាស់ម្នាក់។

ក្រសួងការពារជាតិរុស្ស៊ី ក៏បានព្រមានពីការវាយប្រហារតាមគោលដៅទៅលើកងកម្លាំងបរទេសក្នុងប្រទេសអ៊ុយក្រែនដែលបានចូលរួមក្នុងការប្រយុទ្ធ ដោយអះអាងថា ជា"ទាហានស៊ីឈ្នួលបរទេស" ។

ក្នុងពេលដែលភាពតាន់តឹងរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងបន្ត អង្គការ NATOបានធ្វើសមយុទ្ធយោធានៅប្រទេសន័រវេស ដោយមានទាហានប្រហែល៣០ម៉ឺននាក់ចូលរួម។គោលបំណងសាកល្បងសមត្ថភាពរបស់ប្រទេសន័រវេសក្នុងការគ្រប់គ្រងការពង្រឹងសម្ព័ន្ធមិត្តនៅលើទឹកដីរបស់ខ្លួន។

ចំណែករដ្ឋាភិបាលអង់គ្លេស ប្រកាសហាមប្រាមការនាំចេញទៅកាន់ប្រទេសរុស្ស៊ីនូវទំនិញប្រណិតលំដាប់ខ្ពស់ ខណៈពេលដែលដាក់ពន្ធនាំចូលថ្មីដែលតំណាងឱ្យការដំឡើង ៣៥ ភាគរយលើអត្រាបច្ចុប្បន្នលើផលិតផលសំខាន់ៗរាប់រយ។EUដាក់ទណ្ឌកម្មជុំទីបួនប្រឆាំងនឹងរុស្ស៊ី ដោយផ្តោតលើក្រុមហ៊ុន និងបុគ្គលដែលមាន "ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើអ៊ុយក្រែន"។ទណ្ឌកម្មអាចមានចាប់ពីការដកហូតឋានៈរបស់រុស្ស៊ីជាប្រទេសដែលពេញចិត្តបំផុតនៅក្នុងទីផ្សារសហភាពអឺរ៉ុប រហូតដល់ការហាមឃាត់ក្រុមហ៊ុន EU ពីការវិនិយោគក្នុងវិស័យថាមពលរបស់រុស្ស៊ី និងការនាំចេញទំនិញប្រណីតទៅកាន់ប្រទេសរុស្ស៊ី ខណៈ​អាម៉េរិកបានបន្ថែមមន្ត្រីការពារជាតិរុស្ស៊ី ១១នាក់ ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន។

ប្រទេសរុស្ស៊ី នៅថ្ងៃទី ១៥ មីនា បានសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីអាម៉េរិកជាច្រើនរួមទាំងប្រធានាធិបតី Joe Biden ហាមមិនឱ្យជាន់ទឹកដីរបស់ប្រទេសរុស្ស៊ី។ការសម្រេចនេះ ធ្វើឱ្យការកើនឡើងមួយទៀតនៅក្នុងភាពតានតឹងរវាងរុស្ស៊ីង លោកខាងលិច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង