Cc time
Cct850x100 1
Itt 0  web banner

សម្តេច ទៀ បាញ់៖ទំនាក់ទំនងកម្ពុជា-ជប៉ុនកាន់តែចាស់ទុំ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ព្រះសីហនុ៖សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី ១៥ មីនានេះ បានមើលឃើញពីភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា និង ជប៉ុន ហើយសម្តេចយល់ឃើញថា ទំនាក់ទំនងកម្ពុជា-ជប៉ុនកាន់តែចាស់ទុំនាពេលខាងមុន។ការថ្លែងបែបនេះ ធ្វើឡើងក្នុងពេលសម្តេចទៅទទួលនាវាការពារជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។

នៅចំពោះមុខមន្ត្រីនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា សម្តេច ទៀ បាញ់ បានអះអាងថា ជប៉ុននឹងអាចធ្វើកិច្ចសហប្រតិបត្តិការ និង សម្របសម្រួលកាន់តែជិតស្និទ្ធថែមទៀតជាមួយប្រទេសកម្ពុជា លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ហើយក្នុងចំណោមនោះ កម្ពុជា-ជប៉ុនបានព្រមព្រៀងគ្នាធ្វើការងាររួមគ្នា ដើម្បីសម្រេចបាននូវ «ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និង បើកចំហ»។

បើតាម សម្តេច ទៀ បាញ់ មានក្តីសង្ឃឹមថា ជប៉ុននឹងធ្វើការជាមួយកម្ពុជា ដើម្បីនាំមកនូវសន្តិភាព និង ស្ថិរភាព វិបុលភាពដល់តំបន់ទាំងមូល ដោយធានាបាននូវសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ប្រកបដោយតម្លាភាព និង ភាពគ្រប់ជ្រុងជ្រោយដោយសង្កត់ធ្ងន់លើមជ្ឈភាព និង ការឯកភាពរបស់អាស៊ាន។

សម្តេច ទៀ បាញ់ បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៣ គឺជាខួបលើទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន។សម្រាប់សម្តេច រយៈពេល៣០ឆ្នាំបន្ទាប់ពីការបញ្ជូនកងរក្សាសន្តិភាពជប៉ុនមកកម្ពុជា ទំនាក់ទំនងប្រទេសទាំងពីរកាន់តែចាស់ទុំ ហើយសម្តេចសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តបោះជំហានទៅមុនទៀត៕

Khcct banner

អត្ថបទទាក់ទង