Cc time
Cct850x100 1
Itt 0  web banner

ចិនរាយការណ៍ករណីឆ្លងកូវីឌ១៩ក្នុងស្រុកថ្មីចំនួនជាង ៣ ពាន់ករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ចិនរាយការណ៍ករណីឆ្លងកូវីឌ១៩ក្នុងស្រុកថ្មីចំនួនជាង ៣ ពាន់ករណី ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ គណៈកម្មការសុខភាពជាតិបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនដីគោកបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ៣.៥០៧ ករណី និង ៩៥ ករណីនាំចូល។

ក្នុងចំណោមអ្នកឆ្លងក្នុងស្រុកថ្មី ៣.៥០៧ ករណីត្រូវបានរាយការណ៍នៅក្នុងខេត្ត ជីនលីន, 106 នៅ សានតុង, ៥៣ នៅ សាអានស៊ី, ៥១ នៅ ធានជីន, ៤៨ នៅក្វាងតុង, ៣៣ នៅ ហ្វូជៀន, ៣១ នៅ ជឺជាំង , ២៤ នៅ ឡេវនីង, ២០ នៅ ជាំងស៊ូ, ១៣ នៅ ហឺប៉ី និង ១០ នៅក្នុងផ្សេងៗទៀត។

ករណីនាំចូលត្រូវបានរាយការណ៍នៅក្នុងខេត្តចំនួន ១២ ដោយក្នុងនោះ ២០ ត្រូវបានគេបញ្ជាក់គ្មានរោគសញ្ញា។ ករណីសង្ស័យថ្មីពីរករណី ដែលនាំចូលក្នុងទីក្រុងសៀងហៃ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ។

អ្នកជំងឺ ១៤៩ នាក់ត្រូវបានចេញពីមន្ទីរពេទ្យបន្ទាប់ពីការជាសះស្បើយ ហើយទំនាក់ទំនងជិតស្និទ្ធចំនួន ៧,២៥១ ត្រូវបានដោះលែងពីការសង្កេតផ្នែកវេជ្ជសាស្ត្រ។ មានអ្នកជំងឺចំនួន ១១,៩៨៤ នាក់ដែលកំពុងស្ថិតក្រោមការព្យាបាលនៅថ្ងៃចន្ទនេះ ដែលក្នុងនោះមាន ៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកជំងឺសរុបចំនួន ៤,៦៣៦ នាក់បានស្លាប់ ដោយសារវីរុសនេះ។

មានករណីសង្ស័យកូវីដ១៩ ចំនួន ៦ ករណីនៅលើដីគោកគិតត្រឹមថ្ងៃច័ន្ទ ហើយ ១៨៤,២៨១ ក្នុងចំណោម ១,៨៤៤,២១២ ដែលត្រូវបានតាមដានយ៉ាងជិតស្និទ្ធ នៅតែស្ថិតក្រោមការឃ្លាំមើលផ្នែកវេជ្ជសាស្ត្រ។

យោងតាមគណៈកម្មាការបានឱ្យដឹងថា ករណី asymptomatic សរុបចំនួន ១,៧៦៨ ត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទ រួមទាំង ១២១ មកពីខាងក្រៅចិនដីគោក៕

Khcct banner

អត្ថបទទាក់ទង