Cc time
Cct850x100 1
Itt 0  web banner

អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ធ្វើតេស្តវិជ្ជមានកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ធ្វើតេស្តវិជ្ជមានកូវីដ១៩ ប្រភពរូប ៖ CTV News

អាម៉េរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បាននិយាយនៅថ្ងៃទី១៣ ថា លោកបានធ្វើតេស្តវិជ្ជមានកូវីដ១៩។

លោក អូបាម៉ា បានបង្ហោះលើបណ្តាញសង្គមនៅថ្ងៃនោះថា ថ្មីៗនេះលោកមានអារម្មណ៍ថា ឈឺបំពង់ក ក្រោយមកធ្វើតេស្តវិជ្ជមានកូវីដ១៩ ។ គាត់ និងប្រពន្ធរបស់គាត់លោកស្រី Michelle បានបញ្ចប់ការទទួលការចាក់វ៉ាក់សាំង។ តែ លោកស្រី Michelle បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ។

លោក អូបាម៉ា កើតក្នុងឆ្នាំ ១៩៦១ និងធ្លាប់ជាប្រធានាធិបតីសហរដ្ឋអាមេរិកពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៧។

យោងតាមស្ថិតិនៃការរីករាលដាលនៃកូវីដ១៩ ដែលចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃទី ១៣ ចំនួនសរុបនៃករណីដែលបានបញ្ជាក់នៅសហរដ្ឋអាមេរិកលើសពី ៧៩.៥ លាននាក់ ហើយចំនួនអ្នកស្លាប់គឺជិត ៩៧០,០០០ ករណី ៕

Khcct banner

អត្ថបទទាក់ទង