Cc time
Cct850x100 1
Itt 0  web banner

អ៊ុយក្រែនជ្រើសរើសទាហានថ្មីដើម្បីពង្រឹងទ័ពជួរមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ុយក្រែនជ្រើសរើសទាហានថ្មីដើម្បីពង្រឹងទ័ពជួរមុខ ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ុយក្រែន៖ អ៊ុយក្រែនបាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងជ្រើសរើសទាហានរបស់ខ្លួនសម្រាប់ជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានអ៊ុយក្រែនប្រហែល ១,៣០០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ។

យោងតាមវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានឲ្យដឹងថា ប្រទេសរុស្ស៊ីមានកងកម្លាំងប្រដាប់អាវុធ ៩០០,០០០ នាក់ ខណៈដែលអ៊ុយក្រែនមានទាហានសកម្មត្រឹមតែ ២០០,០០០ នាក់ប៉ុណ្ណោះ។

លោក Mykola ទាហានយោធាអ៊ុយក្រែនម្នាក់បាននិយាយថា មនុស្សកំពុងរង់ចាំនៅខាងក្រៅដើម្បីចុះឈ្មោះ ហើយពួកគេនឹងត្រូវបានហៅប្រសិនបើចាំបាច់ នៅពេលដែលបានចុះឈ្មោះរួច ពួកគេនឹងទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺន ដើម្បីពង្រឹងជំនាញយោធារបស់ពួកគេ។

នៅថ្ងៃទី ២៤ ខែកុម្ភៈដែលជាថ្ងៃជម្លោះ បានចាប់ផ្តើមប្រធានាធិបតី Zelensky បានបញ្ជាឱ្យមានការចល័តយោធាពេញលេញ។ បុរសទាំងអស់ដែលមានអាយុពី ១៨ ទៅ ៦០ ឆ្នាំត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស។

ប្រធានាធិបតី Zelensky បានជំរុញជាសាធារណៈឱ្យជនបរទេសប្រយុទ្ធជាមួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីដល់ទីបញ្ចប់ ប្រទេសនេះបានបង្កើតកងពលអន្តរជាតិសម្រាប់ប្រជាជនមកពីបរទេស។

ជារៀងរាល់ថ្ងៃ យុទ្ធជនកាន់តែច្រើនបានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថភ្លើង លីវី។ ប្រដាប់អាវុធយ៉ាងពេញលេញ ពួកគេនឹងចាប់ផ្តើមដំណើរថ្មីក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងទ័ពជួរមុខរបស់អ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង