Yearendyearend1140x150

អារ៉ាប៊ីសាអូឌីត កាត់ទោសប្រហារជីវិតអ្នកទោស ៨១នាក់ក្នុងមួយថ្ងៃ ដែលជាការប្រហារជីវិតដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
គុកមួយកន្លែងនៅ អារ៉ាប់

ក្រុងរីយ៉ាដ៖ អារ៉ាប៊ីសាអូឌីតបានកាត់ទោសប្រហារជីវិតអ្នកទោសប្រុស ៨១ នាក់កាលពីថ្ងៃសៅរ៍ រួមទាំងជនជាតិយេម៉ែន ៧ នាក់ និងជនជាតិស៊ីរីម្នាក់ ពីបទភេរវកម្ម និងបទល្មើសផ្សេងទៀត រួមទាំងការកាន់ "ជំនឿខុសឆ្គង" អាជ្ញាធរបាននិយាយថា នេះគឺជាការប្រហារជីវិតដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "បុគ្គលទាំងនេះសរុបចំនួន ៨១ នាក់ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មជាច្រើនរួមទាំងការសម្លាប់បុរសស្លូតត្រង់ ស្ត្រី និងកុមារ ។

ដោយមន្រ្តីនៅ អារ៉ាប់បានបញ្ចាក់ថា វាជា "ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយបុគ្គលទាំងនេះក៏រួមបញ្ចូលទាំងការសន្យាភក្តីភាពចំពោះអង្គការភេរវករបរទេសដូចជា ISIS (រដ្ឋអ៊ីស្លាម) អាល់កៃដា និងពួកហ៊ូធី។សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកខ្លះបានធ្វើដំណើរទៅកាន់តំបន់ជម្លោះ ដើម្បីចូលរួមជាមួយ "អង្គការភេរវករ ខណៈដែលក្រសួងមិនបានបញ្ជាក់ថាតើការប្រហារជីវិតត្រូវបានគេធ្វើយ៉ាងណានោះទេ។

ក្រសួងបានបន្ថែមថា បុរសទាំងនោះរាប់បញ្ចូលទាំងជនជាតិអារ៉ាប៊ីសាអូឌីត ៣៧នាក់ ដែលត្រូវបានគេរកឃើញថាមានពិរុទ្ធនៅក្នុងករណីតែមួយសម្រាប់ការប៉ុនប៉ងធ្វើឃាតមន្ត្រីសន្តិសុខ និងកំណត់គោលដៅលើស្ថានីយ៍ប៉ូលីស និងក្បួនរថយន្ត។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ព្រះរាជាណាចក្រនេះបានប្រហារជីវិតមនុស្ស ៦៣ នាក់ក្នុងមួយថ្ងៃក្នុងឆ្នាំ ១៩៨០ មួយឆ្នាំបន្ទាប់ពីពួកសកម្មប្រយុទ្ធបានដណ្តើមយក Grand Mosque ក្នុងទីក្រុង Mecca ។ មនុស្សសរុបចំនួន ៤៧ នាក់ រួមទាំងបព្វជិតអ៊ីស្លាមនិកាយស៊ីអ៊ីតដ៏លេចធ្លោ Nimr al-Nimr ត្រូវបានប្រហារជីវិតក្នុងរយៈពេលមួយថ្ងៃក្នុងឆ្នាំ ២០១៦ ។

យ៉ាងណាមិញ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់អារ៉ាប៊ីសាអូឌីតថាបានអនុវត្តច្បាប់រឹតត្បិតលើការបញ្ចេញមតិនយោបាយ និងសាសនា ហើយបានរិះគន់ថាវាប្រើទោសប្រហារជីវិត រួមទាំងជនជាប់ចោទដែលត្រូវបានចាប់ខ្លួននៅពេលពួកគេនៅជាអនីតិជន។ អារ៉ាប៊ីសាអូឌីតបដិសេធការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស ហើយនិយាយថាខ្លួនការពារសន្តិសុខជាតិរបស់ខ្លួនតាមច្បាប់របស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង