Yearendyearend1140x150

កម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ កម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប តែកម្ពុជាមានមហិចតាខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន ចូលរួមកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ (Cambodia-European Union 11th Joint Committee) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៩ ដែលផ្តោតលើរបៀបវារៈ៖ ១.សភាពការណ៍ថ្មីៗនៃការវិវឌ្ឍនយោបាយនិងសេដ្ឋកិច្ចនៅកម្ពុជានិងអឺរ៉ុប ២.ទំនាក់ទំនងទ្វេភាគីក្នុងវិស័យ -សិទ្ធិមនុស្សនិងអភិបាលកិច្ច -ពាណិជ្ជកម្ម -កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ -ការប្រែប្រួលអាកាសធាតុនិងបរិស្ថាន ៣. បញ្ហាពហុភាគី និងតំបន់ និង៤. កិច្ចការផ្សេងៗទៀត។

ពាក់ព័ន្ធនឹងរបៀប វារៈការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ត្រង់ចំណុចសកម្មភាពត្រូវអនុវត្តបន្ទាប់ពីសន្និសីទកំពូលលើក ទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26 Follow-up) ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទអន្តរាគមន៍ដោយបញ្ជាក់ពីការស្វាគមន៍និងគាំទ្រនូវលទ្ធផល និងសេចក្តីសម្រេចនៃសន្និសីទ បានគូសបញ្ជាក់ផងដែរថាថ្វីត្បិតកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងកម្រិតទាបដែលមិនមានផលប៉ះពាល់ធ្ងន់ធរដល់អាកាសធាតុ តែកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ និងកាតព្វកិច្ចនានាតាមរយៈការរៀបចំ របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាដើម។

ទន្ទឹមនឹងនេះកម្ពុជាមានជំហរពង្រឹងនិងពង្រីកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ហើយបានប្រកាសពីការពិចារណាលើកិច្ចសហប្រតិបត្តិការបៃតងក្នុងក្របខ័ណ្ឌអាស៊ាន-អឺរ៉ុប ដែលជាលទ្ធផលនៃជំនួបរវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជាកាលពីដើមខែមីនានេះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង