Yearendyearend1140x150

«ប្រព័ន្ធកិច្ចគាំពារសង្គម»បានជួយសម្រួលការលំបាកគ្រួសាររងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ច

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ UNICEF Cambodia 

ភ្នំពេញ៖ របាយការណ៍មួយបង្ហាញថា គ្រួសារដែលមានកូនបីនាក់ ឬលើសពីនេះ ទំនងជាក្រុមដែលជួបប្រទះ នឹងការបាត់បង់ប្រាក់ចំណូលជាងគេទាំងអស់ ប៉ុន្តែពួកគេ ក៏ទំនងជាទទួលបាន ជំនួយពីរដ្ឋាភិបាលជាងគេផងដែរ ដោយ ២៥ភាគរយនៃក្រុមនេះ ទទួលបាន កិច្ចគាំទ្រនេះ ធៀប នឹង ១០ភាគរយនៃគ្រួសារដែលគ្មានកុមារជាសមាជិក ។ របាយការណ៍នេះ កត់សម្គាល់ថា កិច្ចគាំទ្រនេះ បានជួយកាត់បន្ថយ ផលប៉ះ ពាល់អវិជ្ជមាន នៃវិបត្តិនេះ ទៅលើ គ្រួសារដែលទទួលបាន កិច្ចគាំទ្រផងដែរ។

របាយការណ៍ នេះកត់សម្គាល់ ថា មុនពេលមានជំងឺកូវីដ ១៩ កុមារមួយនាក់ក្នុងចំណោមប្រាំមួយនាក់នៅទូទាំងពិភពលោក ពោលគឺ កុមារចំនួន ៣៥៦លាននាក់ បានជួបប្រទះនឹង ភាពទីទ័លក្រខ្លាំង ដែល សមាជិកគ្រួសាររបស់ពួកគេ រស់នៅទាំងលំបាកដោយ ប្រាក់ ចំណាយចំនួនតិចជាង ១,៩០ដុល្លារ ក្នុងមួយថ្ងៃ។ ជាង ៤០ភាគរយ នៃ កុមារ បានរស់នៅក្នុង ភាពក្រីក្រ កម្រិតមធ្យម។ ហើយ កុមារចំនួន ជិត មួយ ពាន់លាននាក់ បានរស់ នៅក្នុងភាពក្រីក្រក្នុងទិដ្ឋភាពខុសៗគ្នា នៅក្នុងប្រទេសកំពុងអភិវឌ្ឍ នេះជាតួលេខមួយ ដែលបានកើនឡើង ចំនួន ១០ភាគរយ ដោយសារការរាតត្បាតនេះ។

ចាប់តាំងពីពេលចាប់ផ្ដើមមាន ការរាតត្បាតនេះ ប្រទេស ឬដែនដីចំនួនជាង ២០០ បានដាក់ឱ្យអនុវត្ត វិធានការ កិច្ចគាំពារសង្គម ចំនួនរាប់ពាន់ប្រភេទ ហើយធនាគារពិភពលោក បានគាំទ្រ ថវិកាចំនួន ប្រមាណ ១២,៥ពាន់លានដុល្លារដល់ប្រទេសទាំងនោះ ដើម្បី អនុវត្តវិធានការទាំងនោះ ដែលកំពុងគ្របដណ្ដប់ មនុស្សជិតមួយពាន់លាននាក់ នៅទូទាំងពិភពលោក។

យូនីសេហ្វ និងធនាគារ ពិភពលោក ជំរុញ ការពង្រីកយ៉ាងឆាប់រហ័ស នូវប្រព័ន្ធកិច្ចគាំពារសង្គម សម្រាប់ កុមារ និងគ្រួសាររបស់ពួកគេ។ កិច្ចគាំទ្រ ដែលរួមមាន ការអនុវត្ត ផ្ទេរសាច់ប្រាក់ និង ភាពជាសកល នៃការផ្តល់ប្រយោជន៍ ដល់កុមារ គឺជាវិនិយោគយ៉ាងចាំបាច់ ដែល អាចជួយទាញគ្រួសារនានាចេញពី ភាពតានតឹងផ្នែកសេដ្ឋកិច្ច និងជួយពួកគេ ក្នុងការត្រៀម សម្រាប់ការប៉ះទង្គិច នាពេលអនាគត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង