Yearendyearend1140x150

វៀតណាមកំពុងពិចារណាបញ្ចប់ការធ្វើតេស្តកូវិដចំពោះភ្ញៀវបរទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកទេសចរអង់គ្លេសថតរូបពេលមើលការប្រកួតបាល់ទាត់នៅទីក្រុងហាណូយឆ្នាំ ២០១៩

ហូជីមិញ៖ វៀតណាមកំពុងពិចារណាកំណត់បើកទ្វាររបស់ខ្លួនយ៉ាងពេញលេញសម្រាប់ភ្ញៀវទេសចរចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ ដោយក្រុមប្រឹក្សាទេសចរណ៍ បានជំរុញឱ្យរដ្ឋាភិបាលលុបចោលតម្រូវការធ្វើតេស្តកូវិដសម្រាប់ភ្ញៀវបរទេស។

លោក Luong Hoai Nam សមាជិកក្រុមប្រឹក្សានិយាយថា វៀតណាមគួរតែប្រព្រឹត្តចំពោះភ្ញៀវទេសចរបរទេស និង ក្នុងស្រុកដូចគ្នាដោយពុំចាំបាច់ធ្វើតេស្តរកកូវិដ១៩ទេ ដើម្បីបង្កើនការប្រកួតប្រជែងរបស់ខ្លួន។ លើសពីនេះ ក្មេងៗដែលមានអាយុក្រោម ១២ ឆ្នាំគួរត្រូវបានចាត់ទុកជាការទទួលខុសត្រូវរបស់ម្តាយឪពុករបស់ពួកគេ ប៉ុន្តែប្រសិនបើមនុស្សពេញវ័យមានបត្រវ៉ាក់សាំង កូវិដ១៩ ត្រឹមត្រូវ កុមារដែលអមដំណើរមិនគួរត្រូវបានធ្វើតេស្តនោះទេ។

លោក Luong Hoai Nam បានបន្តថា វៀតណាមគួរតែប្រកាន់យកគោលនយោបាយទេសចរណ៍បើកចំហ ដើម្បីទាក់ទាញភ្ញៀវបរទេស និង ប្រកួតប្រជែងជាមួយប្រទេសជិតខាងបន្ទាប់ពីបើកដំណើរការឡើងវិញ។ លោកបន្ថែមថា «គ្មានអ្នកទេសចរបរទេសណានឹងត្រៀមខ្លួនត្រឡប់មកប្រទេសវិញទេ ប្រសិនបើយើងដាក់ការរឹតបន្តឹងយ៉ាងតឹងរ៉ឹងបែបនេះ»។

ក្រសួងសុខាភិបាលវៀតណាមបានផ្តល់អនុសាសន៍ថា អ្នកទេសចរបរទេសគួរតែនៅដាច់ដោយឡែកពីគេរយៈពេល ៣ ថ្ងៃបន្ទាប់ពីការចូលមកដល់វៀតណាម និងធ្វើតេស្តពីរទៅបីដើម្បីស្វែងរកកូវិដ១៩។អ្នកទេសចរក្នុងស្រុកត្រូវបានលើកលែងពីលក្ខខណ្ឌនៃការដាក់ឱ្យធ្វើចត្តាឡីស័ក តែតម្រូវឱ្យធ្វើតេស្តប្រសិនបើពួកគេមានរោគសញ្ញានៃណាមួយនៃ កូវិដ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង