Cc time
Cct850x100 1
Itt 0  web banner

គម្រោងលំនៅដ្ឋាននិងដីឡូតិ៍តាមោកស៊ីធីលេនបើកដំណើរការសាងសង់ និងលក់ជូនអតិថិជន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គម្រោងលំនៅដ្ឋាននិងដីឡូតិ៍តាមោកស៊ីធីឡេនដែលមានផ្ទៃដីជាង ២៤ ហិកតាស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានចាប់ផ្ដើមដំណើរការសាងសង់និងលក់ជូនអតិថិជនហើយ នៅថ្ងៃទី ១០ មីនា ឆ្នាំ២០២២នេះ។ពិធីបើកដំណើរការសាងសង់គម្រោងនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវជាស៊ីណា ឃួង ស្រេង។

លោកជំទាវឧកញ៉ាអ៊ាន អេឡែន ម្ចាស់គម្រោងលំនៅដ្ឋាននិងដីឡូតិ៍តាមោកស៊ីធីលេន បានឲ្យដឹងថា នៅក្នុងគម្រោងលំនៅដ្ឋាននិងដីឡូតិ៍តាមោកស៊ីធីលេនមានជាប្រភេទផ្ទះអាជីវកម្មកម្ពស់ ៥ ជាន់ ដីឡូតិ៍ផ្ទះវីឡានិងដីឡូតិ៍ទំហំ៥m*២២m និង៤,៣m*២២mដែលទីតាំងគម្រោងនេះជាទីតាំងដែលមានសក្តានុពល ធំទូលាយ បរិយាកាសល្អ ងាយស្រួលក្នុងការរស់នៅនិងប្រកបអាជីវកម្មផ្សេងៗដោយស្ថិតនៅជាប់មហាវិថីឈ្នះឈ្នះឬផ្លូវទំនប់កប់ស្រូវនិងធ្វើដំណើរចំណាយពេលត្រឹមតែ ១០ នាទីពីផ្សារទំនើបអ៊ីអនម៉លសែនសុខ,២០ នាទីមកកាន់កណ្ដាលរាជធានីភ្នំពេញនិង ១៥នាទីពីពហុកីឡាដ្ឋានជាតិមរតកតេជោព្រមទាំងស្ថិតនៅក្បែរទីតាំងសំខាន់ៗមួយចំនួនទៀត។

លោកជំទាវបញ្ជាក់ថា ការបើកដំណើរការសាងសង់គម្រោងនេះគឺក្នុងគោលបំណងដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាននេះឱ្យកាន់តែរីកចម្រើនក៏ដូចជារួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាឲ្យកាន់តែសម្បូរបែបស្របពេលដែលកម្ពុជាកំពុងឋិតក្នុងដំណាក់កាលមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។បើគ្មានសុខសន្តិភាពទេនោះក៏គ្មានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរជាពិសេសការអភិវឌ្ឍវិស័យអចលនទ្រព្យដែលជាស្នូលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិស្របពេលដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃការរីករាលដាលជាសកលនូវវីរុសកូវីដ 19 បំលែងខ្លួនថ្មីប្រភេទអូមីក្រុងផងដែរ។

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានគាំទ្រចំពោះការអភិវឌ្ឍវិស័យអចលនទ្រព្យនិងវិស័យសំណង់របស់គម្រោងតាមោកដ៊ីធីលេននេះដែលពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីភាពជោគជ័យថ្មីមួយទៀតចំពោះការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសពិសេសរាជរដ្ឋាភិបាលបានខិតខំបង្កើនជំនឿទុកចិត្តចំពោះពាណិជ្ជករវិនិយោគិននិងធុរជនដើម្បីធ្វើការបណ្ដាក់ទុននៅកម្ពុជាសំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រព្រមទាំងអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមសង្ឃឹមថាតាមរយះគម្រោងតាមោកស៊ីធីលេននេះនឹងរួមចំណែកឲ្យតំបន់ភាគខាងលិចឆៀងខាងជើងរាជធានីភ្នំពេញកាន់តែមានសក្តានុពលប្រកួតប្រជែងលើវិស័យអចលនទ្រព្យសំបូរបែបស្របពេលដែលគម្រោងវិស័យឯកជននិងរដ្ឋជាច្រើនកំពុងតម្រង់ឆ្ពោះទៅតំបន់នេះ។ក្នុងនាមជាអភិបាលរាជធានីភ្នំពេញឯកឧត្តមឃួងស្រេងបានបញ្ជាក់ពីការគាំទ្រនិងស្វាគមន៍ចំពោះការបណ្ដាក់ទុនគ្រប់ប្រភេទជាពិសេសការពង្រឹងសហគ្រិនភាពកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម ការបើកទូលាយការវិនិយោគកាន់តែល្អប្រសើរក្នុងបរិយាកាសប្រកបដោយទំនុកចិត្តដល់ធុរជនទាំងអស់។ជាមួយនេះឯកឧត្តមបានស្នើឲ្យម្ចាស់គម្រោងអចលនទ្រព្យទាំងអស់និងប្រជាពលរដ្ឋជួយថែរក្សានិងប្រើប្រាស់ឲ្យចំទិសដៅនូវសមិទ្ធិផលរបស់រដ្ឋដើម្បីជាប្រយោជន៍រួមក្នុងគម្រោងរបស់ខ្លួននិងដើម្បីបន្សល់ទុកជាមរតកមនុស្សជាតិដល់មនុស្សជំនាន់ក្រោយក្រោយទៀត។


Khcct banner

អត្ថបទទាក់ទង