Cc time
Cct850x100 1
Itt 0  web banner

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង ២៦ ម៉ឺននាក់ក្នុងរយៈពេលតែមួយថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង ២៦ ម៉ឺននាក់ក្នុងរយៈពេលតែមួយថ្ងៃ ប្រភពរូប៖ VN Express International 

វៀតណាម៖ ក្រសួងសុខាភិបាលបានប្រកាសពីអ្នកជំងឺឆ្លងកូវីដ១៩ក្នុងស្រុកថ្មីចំនួន ២៦៥,១៤៣ នាក់កាលពីថ្ងៃពុធនៅក្នុងទីក្រុងនិងខេត្តចំនួន ៦៣ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ។

ករណីថ្មីភាគច្រើនត្រូវបានរកឃើញនៅក្នុងខេត្ត Nghe An ដែលមានចំនួន ៥៦,១៩២ រួមទាំងករណីចំនួន ៤៥,៨៩៦ ដែលត្រូវបានរកឃើញនៅថ្ងៃមុន និងត្រូវបានបន្ថែមទៅក្នុងមូលដ្ឋានទិន្នន័យជាតិឥឡូវនេះ។ ខណៈ Bac Giang បានកត់ត្រាករណីថ្មីចំនួន ៣៣,១៤៧ ក្នុងនោះមាន ៣០,៣៥៣ ករណីដែលបានកត់ត្រាមុន។

ទីក្រុងហាណូយបានកត់ត្រាករណីចំនួន ៣១.៣៦៥ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ។ ក្នុងរយៈពេល 24 ម៉ោងកន្លងមក អ្នកជំងឺកូវីដ ១០៩ នាក់បានស្លាប់ ក្នុងនោះមាន ៨ នាក់នៅទីក្រុងហាណូយ។

ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន ចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ៤១,០៨៦ ឬ ០.៩ ភាគរយនៃការឆ្លងទាំងអស់។ នៅក្នុងរលកចុងក្រោយដែលបានវាយប្រហារប្រទេសនៅចុងខែមេសា ករណីជាង ៥.០៣ លានត្រូវបានបញ្ជាក់ ហើយ ២.៨៥ លានករណីបានជាសះស្បើយឡើងវិញ។ ដោយរហូតមកដល់ពេលនេះ ៧៩.៣ ភាគរយនៃប្រជាជនបានទទួលវ៉ាក់សាំងចំនួនពីរដូស៕

Khcct banner

អត្ថបទទាក់ទង