Cc time
Cct850x100 1
Itt 0  web banner

សេតវិមាន៖ រុស្ស៊ីអាចបើកការវាយប្រហារដោយអាវុធគីមីនៅអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ការលុបបំបាត់អាវុធគីមីនៅរោងចក្រ Kizner ក្នុងប្រទេសរុស្ស៊ីឆ្នាំ 2017 ។ រូបថត៖ នាយកដ្ឋានសហព័ន្ធស្តីពីការរក្សាទុក និងការលុបបំបាត់អាវុធគីមីដោយសុវត្ថិភាព ក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសហព័ន្ធរុស្ស៊ី។

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានបាននិយាយថា ប្រទេសរុស្ស៊ីអាចនឹងរៀបចំផែនការវាយប្រហារដោយអាវុធគីមី ឬជីវសាស្រ្តនៅអ៊ុយក្រែន ហើយ "យើងទាំងអស់គ្នាគួរតែប្រុងប្រយ័ត្ន" ។ លេខាធិការសារព័ត៌មានលោក Jen Psaki បាននិយាយថា ការអះអាងរបស់រុស្ស៊ីអំពីមន្ទីរពិសោធន៍អាវុធជីវសាស្រ្តរបស់សហរដ្ឋអាមេរិក និងការអភិវឌ្ឍន៍អាវុធគីមីនៅអ៊ុយក្រែន គឺជារឿងមិនពិត។

លោកស្រី Psaki បន្តថា រុស្សីអាចនឹងប្រើអាវុធគីមីវាយប្រហារអ៊ុយក្រែនម្តង ដើម្បីបញ្ចប់សង្រ្គាមនឹងដណ្តើមយកអ៊ុយក្រែនឲ្យបានលឿនជាទីបំផុត។ លោកស្រី ក៏បានប្រាប់ប្រជាពលរដ្ឋអ៊ុយក្រែនមេត្តាឲ្យប្រុងប្រយ័ត្នកាន់តែខ្ពស់ ព្រោះប្រសិនបើរុស្សីធ្វើការប្រយុទ្ធដោយប្រើអាវុធគីមីនោះមហន្តរាយនៃជីវិតមុស្ស គឺកាន់តែអាក្រក់ជាងពីមុនជាមិនខាន។

យ៉ាងណាមិញពលរដ្ឋអ៊ុយក្រែន ពួកគេ "ព្រួយបារម្ភយ៉ាងខ្លាំង" អំពីហានិភ័យដែលសង្រ្គាមអាចកើនឡើង និងជាពិសេសលទ្ធភាពដែលរុស្ស៊ីប្រើប្រាស់អាវុធគីមី។ ដោយនេះទំនងជាសំដៅទៅលើអាវុធគីមី គឺគ្របដណ្តប់ដោយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ (ខ្នាតតូច) អាវុធជីវសាស្រ្ត និងគ្រាប់បែកគីមី។

មន្ត្រីលោកខាងលិចម្នាក់បាននិយាយថា៖ យើងមានហេតុផលសមរម្យមួយដើម្បីបញ្ចាក់បានថារុស្សីអាចនឹងប្រ់ប្រាស់អាវុធគីមីដើម្បីប្រយុទ្ធជាមួយអ៊ុយក្រែន។

យ៉ាងណាមិញនៅព្រឹកថ្ងៃពុធនេះ ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុង tweet ថា រុស្ស៊ីបានប្រើប្រាស់រ៉ុក្កែត thermobaric នៅអ៊ុយក្រែន។ គ្រាប់រ៉ុក្កែតទាំងនេះត្រូវបានគេស្គាល់ថាជាគ្រាប់បែកសុញ្ញកាស ព្រោះវាស្រូបអុកស៊ីសែនពីបរិយាកាសជុំវិញដើម្បីបង្កើតការផ្ទុះសីតុណ្ហភាពខ្ពស់។ នេះធ្វើឱ្យពួកវាមានការបំផ្លិចបំផ្លាញច្រើនជាងគ្រឿងផ្ទុះធម្មតាដែលមានទំហំប្រហាក់ប្រហែលគ្នា ហើយអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់មនុស្សដែលជាប់ក្នុងផ្ទុះរបស់ពួកគេ៕

Khcct banner

អត្ថបទទាក់ទង