Yearendyearend1140x150

ថៃរកឃើញករណីកូវីដថ្មីជាង ២ម៉ឺនករណី និងស្លាប់ ៦៥នាក់ទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
គិលានុបដ្ឋាយិកាម្នាក់ចាក់វ៉ាក់សាំងកុមារប្រឆាំងនឹង កូវិដ១៩ នៅស្ថានីយ៍ Bang Sue Grand ក្នុងទីក្រុងបាងកកកាលពីថ្ងៃសៅរ៍

បាងកក៖ ក្រសួងសុខាភិបាលសាធារណៈថៃបានប្រកាសនៅព្រឹកថ្ងៃចន្ទថា ប្រទេសនេះបានចុះបញ្ជីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៦៥ នាក់ និងករណីថ្មី ២១,១៦២ ករណីក្នុងរយៈពេល ២៤ ម៉ោងមុននេះ។ នេះធៀបនឹងអ្នកស្លាប់ដែលទាក់ទងនឹងមេរោគឆ្លងចំនួន ៥៩ នាក់ និងករណីថ្មីចំនួន ២១,៨៨១ ដែលបានរាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យ។ ករណីក្នុងស្រុកមានចំនួន ២១,០៦០ ករណី និងនាំចូល ១០២ ករណី។

កាលពីថ្ងៃអាទិត្យ អ្នកជំងឺ កូវិដ១៩ ចំនួន ២៣,១៥៩ នាក់ត្រូវបានរំសាយចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីមេរោគនេះ ខណៈដែល ២៣០,៤៥៩ នាក់ផ្សេងទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ។ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំ ២០២០ មានករណី កូវិដ១៩ ចំនួន ៣,០៤៧,៨៥៧ ដែលក្នុងនោះមាន ៨២៤,៤២២ ក្នុងឆ្នាំនេះ ជាមួយនឹងការជាសះស្បើយពេញលេញចំនួន ២,៧៩៤,០៩៨ រហូតមកដល់បច្ចុប្បន្ន។ ចំនួនអ្នកស្លាប់សរុបមានចំនួន ២៣,៣០០ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតរួមទាំង ១,៦០២ រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។

ចំនួនអ្នកស្លាប់ដែលទាក់ទងនឹង កូវិដ ខ្ពស់បំផុតក្នុងរយៈពេល ២៤ ម៉ោងគឺ ៣១២ករណី ដែលត្រូវបានកត់ត្រានៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ ខណះករណីខ្ពស់បំផុតពីមុនគឺ ២៥,៦១៥ នៅថ្ងៃទី ២៦ ខែកុម្ភៈកន្លងទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង